រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
33.8K photos
1.65K videos
21 files
2.19K links
Download Telegram
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបា លជលផលមេគង្គ អាជ្ញាធរឃុំទួលព្រះឃ្លាំង និងកម្លាំងប៉ុស្តិ៍នគរបា លរដ្ឋបាលទួលព្រះឃ្លាំង ដោយ មានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសា លាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន ១ករណី ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖
-ឧបករណ៍លូស្បៃមុងចំនួន ១៥មាត់
-របាំងស្បៃមុងប្រវែង ៣៧៥ ម៉ែត្រ
-បង្គោលចម្រឹងចំនួន ២២៥ ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ៧,៥ គីឡូក្រាម នៅចំណុចមុខវត្តទួលព្រះឃ្លាំង ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

បន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់។
👍31🙏1
អភិបាលរងខេត្តកំពង់ចាម ទទួលស្វាគមន៍គណៈប្រតិភូ United States Military Group ម្ចាស់ជំនួយ អគារផ្តល់ឈាមខេត្តកំពង់ចាម

(កំពង់ចាម) ឯកឧត្តម ឃន ប្រុស អភិបាលងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូ United States Military Group ម្ចាស់ជំនួយអគារផ្តល់ឈាមខេត្តកំពង់ចាម ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ពិធីនេះមានការចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត គុណ ទីណា ប្រធានផ្នែកផ្តល់ឈាម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកក្នុងផ្នែកផ្តល់ឈាម ជាច្រើនរូបទៀត។

បេសកកម្ម និងជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖
១. ពិនិត្យមើលស្ថានភាពទូទៅនៃអគារផ្តល់ឈាម ព្រមទាំងសម្ភារៈ និងបរិក្ខារវេជ្ជសាស្ត្រ
២. វាយតម្លៃពីវឌ្ឍនភាពនៃផ្នែកផ្តល់ឈាម ប្រៀបធៀបរវាងមុន និងក្រោយទទួលបានអគារថ្មី
៣. ពិនិត្យការងារបច្ចេកទេសក្នុងផ្នែកផ្តល់ឈាម
៤. ស្វែងយល់ពីប្រភពនៃការទទួលបានការបរិច្ចាគឈាម និងដំណើរការផ្គត់ផ្គង់ឈាម
៥. ពិនិត្យលើគុណសម្បត្តិនៃផ្នែកផ្តល់ឈាមក្នុងការគាំទ្រដល់មន្ទីរពេទ្យ
៦. ទទួលជ្រាបអំពីសំណូមពរផ្សេងៗរបស់មន្ទីរពេទ្យ៕
7👏3👍1
Media is too big
VIEW IN TELEGRAM
រដ្ឋារកទឹកកំពង់ចាម បិទវគ្គ សិក្សាវាយតម្លៃ និងប្រមូលទិន្នន័យក្នុងការរៀបចំគម្រោងភាពជាដៃគូសម្រាប់ភាពធន់ រវាងរដ្ឋាករទឹក បាលីបាហ្គោ រដ្ឋាករទឹកបាត់ដំបង និងរដ្ឋាកទឹកកំពង់ចាមគាំទ្រដោយធនាគារ ធនាគារអភិវឌ្ឍន៍អាស៊ី ADB
Media is too big
VIEW IN TELEGRAM
អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា សំណុំរឿងវិវាទដីធ្លី ដែលក្រសួងដែនដី បញ្ជូនមករដ្ឋបាលខេត្តកំពង់ចាម
3
Media is too big
VIEW IN TELEGRAM
រដ្ឋារកទឹក កំពង់ចាម ទទួលដំណើរទស្សនកិច្ចសិក្សាវាយតម្លៃ និងប្រមូលទិន្នន័យក្នុងការរៀបចំគម្រោងភាពជាដៃគូសម្រាប់ភាពធន់ រវាងរដ្ឋាករទឹក បាលីបាហ្គោ រដ្ឋាករទឹកបាត់ដំបង និងរដ្ឋាកទឹកកំពង់ចាម គាំទ្រដោយធនាគារ ធនាគារអភិវឌ្ឍន៍អាស៊ី ADB
https://www.facebook.com/share/p/1BjNWSCEV9/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
6👍2👏2
ក្នុងឱកាសបំពេញបេសកកម្មនៅក្នុងស្រុកបាធាយ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំក្រុមការងារសាខា និងមន្ត្រីពាក់ព័ន្ធ អញ្ជើញប្រគេនទេយ្យទាន និងបច្ច័យ ប្រគេនព្រះចៅអធិការវត្ត ប្រើសមាស ដើម្បីភ្ជាប់និស្ស័យក្នុងព្រះពុទ្ធសាសនា។ ក្នុងនោះ រួមមាន អង្ករ ១០០គក្រ មី ៤កេស ត្រីខ ៤យួរ ទឹកពិសាប្រណិត ៤កេស និង បច្ច័យ ៤០០.០០០រៀល  ផងដែរ៕
1