រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
33.8K photos
1.65K videos
21 files
2.19K links
Download Telegram
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញសេចក្ដីណែនាំដល់គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយរាជធានី-ខេត្ត ស្ដីពីការត្រៀមរៀបចំឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ ឆ្នាំ២០២៦
3🙏1
សេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពព្យុះទី១៨ ឈ្មោះ សូដេល (Saudel)T2618 ហើយព្រះរាជាណាចក្រកម្ពុជាពុំ ស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះ សូដេល នេះទេ។
5🙏2
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបា លជលផលមេគង្គ អាជ្ញាធរឃុំទួលព្រះឃ្លាំង និងកម្លាំងប៉ុស្តិ៍នគរបា លរដ្ឋបាលទួលព្រះឃ្លាំង ដោយ មានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសា លាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន ១ករណី ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖
-ឧបករណ៍លូស្បៃមុងចំនួន ១៥មាត់
-របាំងស្បៃមុងប្រវែង ៣៧៥ ម៉ែត្រ
-បង្គោលចម្រឹងចំនួន ២២៥ ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ៧,៥ គីឡូក្រាម នៅចំណុចមុខវត្តទួលព្រះឃ្លាំង ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

បន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់។
👍31🙏1
អភិបាលរងខេត្តកំពង់ចាម ទទួលស្វាគមន៍គណៈប្រតិភូ United States Military Group ម្ចាស់ជំនួយ អគារផ្តល់ឈាមខេត្តកំពង់ចាម

(កំពង់ចាម) ឯកឧត្តម ឃន ប្រុស អភិបាលងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូ United States Military Group ម្ចាស់ជំនួយអគារផ្តល់ឈាមខេត្តកំពង់ចាម ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ ពិធីនេះមានការចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម លោកសាស្ត្រាចារ្យ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត គុណ ទីណា ប្រធានផ្នែកផ្តល់ឈាម ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកក្នុងផ្នែកផ្តល់ឈាម ជាច្រើនរូបទៀត។

បេសកកម្ម និងជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖
១. ពិនិត្យមើលស្ថានភាពទូទៅនៃអគារផ្តល់ឈាម ព្រមទាំងសម្ភារៈ និងបរិក្ខារវេជ្ជសាស្ត្រ
២. វាយតម្លៃពីវឌ្ឍនភាពនៃផ្នែកផ្តល់ឈាម ប្រៀបធៀបរវាងមុន និងក្រោយទទួលបានអគារថ្មី
៣. ពិនិត្យការងារបច្ចេកទេសក្នុងផ្នែកផ្តល់ឈាម
៤. ស្វែងយល់ពីប្រភពនៃការទទួលបានការបរិច្ចាគឈាម និងដំណើរការផ្គត់ផ្គង់ឈាម
៥. ពិនិត្យលើគុណសម្បត្តិនៃផ្នែកផ្តល់ឈាមក្នុងការគាំទ្រដល់មន្ទីរពេទ្យ
៦. ទទួលជ្រាបអំពីសំណូមពរផ្សេងៗរបស់មន្ទីរពេទ្យ៕
7👏3👍1