នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានអញ្ជេីញចូលរួមពិធីប្រកាសស្តីពីការកំណត់មន្រ្តីមុខតំណែងរងក្នុងរចនាសម្ព័ន្ធ អង្គភាពនគរបាលជាតិនិងពន្ធនាគារក្រសួងមហាផ្ទៃតាមប្រពន្ធ័(Zoom)នៅពន្ធនាគារខេត្តកំពង់ចាម។
នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកស្រី ង៉ោក ចរិយា នាយិការងរដ្ឋបាលសាលាខេត្ត បានដឹកនាំនាយកទីចាត់ការ និងប្រធានអង្គភាព ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិភាក្សាលើ “វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៦” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) តាមរយៈប្រព័ន្ធ Zoom នៅសាលប្រជុំសាលាខេត្ត ។
កិច្ចប្រជុំនេះ មានគោលបំណងចម្បង ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព និងកិច្ចការគួរយកចិត្តទុកដាក់នៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងដាក់ចេញនូវវិធានការគន្លឹះជំរុញការអនុវត្តដើម្បីសម្រេចបាននៅត្រីមាសបន្តបន្ទាប់។
កិច្ចប្រជុំនេះ មានគោលបំណងចម្បង ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព និងកិច្ចការគួរយកចិត្តទុកដាក់នៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងដាក់ចេញនូវវិធានការគន្លឹះជំរុញការអនុវត្តដើម្បីសម្រេចបាននៅត្រីមាសបន្តបន្ទាប់។
❤3
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាមពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេនៅឃុំព្រះអណ្តូង
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញសេចក្ដីណែនាំដល់គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយរាជធានី-ខេត្ត ស្ដីពីការត្រៀមរៀបចំឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ ឆ្នាំ២០២៦
❤3🙏1