អភិបាលរងខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
(ខេត្តក្រចេះ)៖ ឯកឧត្តម ផេន សុផល អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូ និងមន្ត្រីជំនាញនៃមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ «ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់» ដែលបានប្រព្រឹត្តទៅនៅសាលមហោស្រព ខេត្តក្រចេះ។
កិច្ចប្រជុំផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពីសំណាក់ លោកអភិបាលរងខេត្តក្រចេះ, អភិបាល-អភិបាលរងក្រុង-ស្រុក, តំណាងស្នងការដ្ឋាននគរបាលខេត្ត, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ មកពីខេត្តចំនួន ៨ រួមមាន៖ ខេត្តកំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី, ស្វាយរៀង និងខេត្តព្រៃវែង។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជូនដល់អាជ្ញាធរដែនដី សមត្ថកិច្ចអនុវត្តច្បាប់ និងមន្ត្រីជំនាញតាមបណ្តាខេត្ត។

❤3👍1👏1
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានអញ្ជេីញចូលរួមពិធីប្រកាសស្តីពីការកំណត់មន្រ្តីមុខតំណែងរងក្នុងរចនាសម្ព័ន្ធ អង្គភាពនគរបាលជាតិនិងពន្ធនាគារក្រសួងមហាផ្ទៃតាមប្រពន្ធ័(Zoom)នៅពន្ធនាគារខេត្តកំពង់ចាម។