រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
33.7K photos
1.65K videos
21 files
2.19K links
Download Telegram
អង្គការស៊ីប៉ាចុះសិក្សាដើម្បីជ្រើសរើសពន្ធនាគារគោលដៅបន្ថែមសម្រាប់អនុវត្តគម្រោងមណ្ឌលអប់រំពហុមេឌា នៅពន្ធនាគារខេត្តកំពង់ចាម

កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានទទួលស្វាគមន៍ លោក ជួម ចន្ថា ប្រធានកម្មវិធីស៊ីប៉ា(Sipar) ចុះសិក្សាដើម្បីជ្រើសរើសពន្ធនាគារគោលដៅបន្ថែមសម្រាប់គម្រោង មណ្ឌលអប់រំពហុមេឌា ដំណាក់កាលទី២ ជាដំណាក់កាល នវានុវត្តន៍ និងគោលនយោបាយសាធារណៈ នៅពន្ធនាគារខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមសម្របសម្រួល លោកវរអគ្គានុរក្សថ្នាក់លេខ១ ប៊ុត ថារិន្ទ អនុប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្ដារនីតិសម្បទា នៃនាយកដ្ឋានអប់រំកែប្រែ និងស្ដារនីតិសម្បទា និងសហការីអង្គការ(Sipar) លោកស្រី ថ្នាក់ដឹកនាំ និងផ្នែកជំនាញពាក់ព័ន្ធ នៃពន្ធនាគារខេត្តកំពង់ចាម។

ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តកំពង់ចាម

រូបភាព ៖ ពន្ធនាគារខេត្តកំពង់ចាម
8👍1
Media is too big
VIEW IN TELEGRAM
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសំណង់ស្ទាក់ទឹកព្រែកតាយី ជាចំណងដៃថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងស្រុកស្ទឹងត្រង់#ខេត្តកំពង់ចាម
8👍2
Media is too big
VIEW IN TELEGRAM
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសំណង់ស្ទាក់ទឹកព្រែកតាយី ជាចំណងដៃថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងស្រុកស្ទឹងត្រង់។
6👍2
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១

(រាជធានីភ្នំពេញ) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកថា អាចារ្យ និងអាចារិនី គឺជាតួអង្គដ៏សំខាន់ក្នុងសង្គមខ្មែរ ដែលមានតួនាទីដឹកនាំពិធីសាសនា ពិធីបុណ្យ ពិធីមង្គល និងពិធីប្រពៃណីនានា ព្រមទាំងចូលរួមអប់រំសីលធម៌ និងថែរក្សាមរតកវប្បធម៌ខ្មែរ ឱ្យបានគង់វង្ស បន្តទៅកាន់កូនចៅជំនាន់ក្រោយ។

ដោយមើលឃើញពីសារៈសំខាន់នេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការលើកកម្ពស់សមត្ថភាព និងការឯកភាពគ្នារបស់អាចារ្យទូទាំងប្រទេសក្នុងការដឹកនាំពិធីកម្មផ្សេងៗ តាមរយៈការបង្កើតវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ចាប់ពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំ និងគ្រប់គ្រងរបស់ក្រសួងធម្មការ និងសាសនា ដែលបានផ្តល់ឱកាសដល់អាចារ្យ និងអាចារិនី ផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍និងស្វែងយល់ពីតួនាទី ភារកិច្ច ក្បួនខ្នាត និងក្រមសីលធម៌របស់ខ្លួន កាត់បន្ថយការអនុវត្តពិធីកម្មកម្លាយ និងបង្កើនការយល់ដឹងរបស់អាចារ្យក្នុងការដឹកនាំពិធីឱ្យបានត្រឹមត្រូវ ដើម្បីរួមគ្នាថែរក្សាតម្លៃសាសនា វប្បធម៌ និងប្រពៃណីខ្មែរ៕
4👍2👏2
8👍2👏2