រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
33.7K photos
1.65K videos
21 files
2.19K links
Download Telegram
ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង ពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការងារអភិវឌ្ឍន៍ និងការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម (គ.ជ.ថ.ប) សម្រាប់រដ្ឋបាលស្រុកចំការលើ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងដល់មន្ត្រីពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីអភិបាលរងស្រុក , អាជ្ញាធរមូលដ្ឋានឃុំ , មន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្ត , មន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ , មណ្ឌលសុខភាព , មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុក , អធិការនគរបាលស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ព្រមទាំងមន្ត្រីរាជការ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
3👍1👏1
Media is too big
VIEW IN TELEGRAM
វីដេអូ៖ អភិបាលខេត្តកំពង់ចាម ចុះពិនិត្យគ្រោះធម្មជាតិបាក់ច្រាំងទន្លេ និងណែនាំអាជ្ញាធរត្រៀមប្តូរផ្លូវវាងបើសិនច្រាំងទន្លេនៅតែបន្តបាក់

ដោយ៖ ហ៊ាង ថាច
ការទទួលយកសេវាដល់គេហដ្ឋាន ឬទីតាំងអាជីវកម្មដោយផ្ទាល់ កាន់តែទទួលបានការពេញចិត្តពីអ្នកស្នើសុំសេវា និងមានការកើនឡើងជារៀងរាល់ថ្ងៃ។ សូមថ្លែងអំណរគុណដល់ពុក ម៉ែ បងប្អូន ដែលជឿជាក់លើការផ្ដល់សេវារបស់អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

#អង្គភាពច្រកចេញចូលតែមួយ
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ នៅឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់
M
Media is too big
VIEW IN TELEGRAM
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ
ប្រគេនដល់ព្រះសង្ឃ ចំនួន ០២វត្ត វត្តភ្នំជ័យគិរី ហៅវត្តភ្នំហាន់ជ័យ ក្នុងស្រុកកំពង់សៀម
និងវត្តសន្ធររង្សី ហៅវត្តអន្លង់សំឡី ស្រុកស្ទឹងត្រង់
4
https://www.facebook.com/share/v/1HLRcNEnS1/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
3👍2👏2
ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះ​ពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅ​ ពន្ធនាគារខេត្តកំពង់ចាម

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក ) នៅព្រឹក​ថ្ងៃទី១៨ខែ សីហា ឆ្នាំ២០២៦ បានចាត់ ឯកឧត្តម លី សុខា​ភិ​រម្យ សមាជិក គ.ស.ម.ក ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅ​ពន្ធនាគារខេត្តកំពង់ចាម ដោយមានការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់លោក ឧត្តមអគារនុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម។

ក្នុងឱកាសនោះក្រុមការងារបាននាំយកថ្នាំពេទ្យ ដែលជាអំណោយដ៏​ថ្លៃថ្លារបស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្មមន្រ្តី ទុកជូនពន្ធនាគារខេត្តកំពង់ចាមសំរាប់ប្រើប្រាស់ផងដែរ៕
2👍1👏1