រដ្ឋបាលខេត្តកំពង់ចាម
10.4K subscribers
33.6K photos
1.64K videos
21 files
2.19K links
Download Telegram
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសំណង់ស្ទាក់ទឹកព្រែកតាយី ជាចំណងដៃថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងស្រុកស្ទឹងត្រង់

(កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ទីរជំនាញ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានចុះពិនិត្យផ្ទាល់នូវ សំណង់ស្ទាក់ទឹកព្រែកតាយី ស្ថិតក្នុងឃុំពាមកោះស្នារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាអំណោយ និងជាចំណងដៃដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថាបនារួចរាល់កាលពីឆ្នាំ២០២៥ ប្រគល់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ការចុះពិនិត្យនាពេលនេះ ចំពេលដែល ទឹកទន្លេកំពុងហក់ឡើង និងហូរចូល តាមប្រព័ន្ធស្ទាក់ទឹកយ៉ាងល្អប្រសើរ ដែលនេះជាឱកាសដ៏ល្អក្នុងការស្តុកទឹកទុកឱ្យបានអតិបរមា សម្រាប់ប្រើប្រាស់ទៅមុខ។ ថ្នាក់ដឹកនាំខេត្ត ក៏បានសង្កេតលើរចនាសម្ព័ន្ធសំណង់ និងចរន្តទឹកហូរ ដើម្បីធានាថាសំណង់ដំណើរការទៅតាមបទដ្ឋានបច្ចេកទេស ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

ថ្នាក់ដឹកនាំខេត្តក៏បានបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ឱ្យរួមគ្នែថែរក្សាសមិទ្ធផលដ៏ថ្លៃថ្លានេះ ព្រមទាំងគ្រប់គ្រងការបើក-បិទទឹកឱ្យបានត្រឹមត្រូវ ដើម្បីទាញយកផលប្រយោជន៍ឱ្យបានយូរអង្វែង៕
ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុង ពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការងារអភិវឌ្ឍន៍ និងការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម (គ.ជ.ថ.ប) សម្រាប់រដ្ឋបាលស្រុកចំការលើ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹងដល់មន្ត្រីពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារថែទាំសុខភាពបឋមជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីអភិបាលរងស្រុក , អាជ្ញាធរមូលដ្ឋានឃុំ , មន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្ត , មន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ , មណ្ឌលសុខភាព , មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុក , អធិការនគរបាលស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ព្រមទាំងមន្ត្រីរាជការ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
3👍1👏1
Media is too big
VIEW IN TELEGRAM
វីដេអូ៖ អភិបាលខេត្តកំពង់ចាម ចុះពិនិត្យគ្រោះធម្មជាតិបាក់ច្រាំងទន្លេ និងណែនាំអាជ្ញាធរត្រៀមប្តូរផ្លូវវាងបើសិនច្រាំងទន្លេនៅតែបន្តបាក់

ដោយ៖ ហ៊ាង ថាច
ការទទួលយកសេវាដល់គេហដ្ឋាន ឬទីតាំងអាជីវកម្មដោយផ្ទាល់ កាន់តែទទួលបានការពេញចិត្តពីអ្នកស្នើសុំសេវា និងមានការកើនឡើងជារៀងរាល់ថ្ងៃ។ សូមថ្លែងអំណរគុណដល់ពុក ម៉ែ បងប្អូន ដែលជឿជាក់លើការផ្ដល់សេវារបស់អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

#អង្គភាពច្រកចេញចូលតែមួយ