អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ នៅឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ ស្ថិតក្នុងឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីវាយតម្លៃផលប៉ះពាល់ និងដាក់ចេញវិធានការអន្តរាគមន៍ជាបន្ទាន់។
ថ្នាក់ដឹកនាំខេត្ត បានពិនិត្យលើទំហំនៃការបាក់ស្រុត ដែលកំពុងកើតមានឡើង ស្របពេលដែលទឹកទន្លេកំពុងហក់ឡើង បណ្តាលឱ្យមានការប្រឈមមុខខ្ពស់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវធ្វើដំណើរ ផ្ទះប្រជាពលរដ្ឋ និងជាពិសេសគឺនៅក្បែរទីតាំងបាក់ស្រុតនោះមានសាលារៀន ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត។
ជាវិធានការបឋម ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរឃុំ ត្រូវយកចិត្តទុកដាក់តាមដានរាល់ការវិវត្តនៃការបាក់ស្រុតជាបន្តបន្ទាប់ និងត្រូវរៀបចំដាក់របាឃាំងព្រមទាំងផ្លាកសញ្ញាសម្គាល់គ្រោះថ្នាក់នៅតំបន់នោះជាបន្ទាន់ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវជិតទីតាំងបាក់ស្រុត៕

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសំណង់ស្ទាក់ទឹកព្រែកតាយី ជាចំណងដៃថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងស្រុកស្ទឹងត្រង់
(កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ទីរជំនាញ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានចុះពិនិត្យផ្ទាល់នូវ សំណង់ស្ទាក់ទឹកព្រែកតាយី ស្ថិតក្នុងឃុំពាមកោះស្នារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាអំណោយ និងជាចំណងដៃដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថាបនារួចរាល់កាលពីឆ្នាំ២០២៥ ប្រគល់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ការចុះពិនិត្យនាពេលនេះ ចំពេលដែល ទឹកទន្លេកំពុងហក់ឡើង និងហូរចូល តាមប្រព័ន្ធស្ទាក់ទឹកយ៉ាងល្អប្រសើរ ដែលនេះជាឱកាសដ៏ល្អក្នុងការស្តុកទឹកទុកឱ្យបានអតិបរមា សម្រាប់ប្រើប្រាស់ទៅមុខ។ ថ្នាក់ដឹកនាំខេត្ត ក៏បានសង្កេតលើរចនាសម្ព័ន្ធសំណង់ និងចរន្តទឹកហូរ ដើម្បីធានាថាសំណង់ដំណើរការទៅតាមបទដ្ឋានបច្ចេកទេស ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
ថ្នាក់ដឹកនាំខេត្តក៏បានបង្ហាញការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ឱ្យរួមគ្នែថែរក្សាសមិទ្ធផលដ៏ថ្លៃថ្លានេះ ព្រមទាំងគ្រប់គ្រងការបើក-បិទទឹកឱ្យបានត្រឹមត្រូវ ដើម្បីទាញយកផលប្រយោជន៍ឱ្យបានយូរអង្វែង៕