រដ្ឋបាលខេត្តកំពង់ចាម
10.4K subscribers
33.5K photos
1.63K videos
21 files
2.18K links
Download Telegram
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញដឹកនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តជ័យគីរី និងវត្តសន្ធររង្ស៊ី

(កំពង់ចាម)៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុនចាន់ដា ប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ព្រមទាំងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន  និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តជ័យគីរី (ហៅវត្តភ្នំហាន់ជ័យ) ស្ថិតក្នុងស្រុកកំពង់សៀម និងវត្តសន្ធររង្ស៊ី (ហៅវត្តខ្ពបតាងួន) ស្ថិតក្នុងស្រុកស្ទឹងត្រង់។

គួររំលឹកផងដែរថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ។ ម្យ៉ាងវិញទៀត បងប្អូនប្រជាពុទ្ធបរិស័ទដែលជាអ្នកមានជំនឿ ចំពោះព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយបាននាំយកនូវទៀនវស្សា សាដក អង្ករ ភេសជ្ជៈ បច្ច័យ និងរបស់របរប្រើប្រាស់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមសទ្ធាជ្រះថ្លារៀងៗខ្លួន៕