រដ្ឋបាលខេត្តកំពង់ចាម
10.4K subscribers
33.5K photos
1.63K videos
21 files
2.18K links
Download Telegram
4👍2👏2
7👍2🙏2
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំពិនិត្យ លើសំណើរសុំវិនិយោគ គម្រោងកសិដ្ឋាន ក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ
Media is too big
VIEW IN TELEGRAM
យុវជនចំនួន៦០៥នាក់ ក្នុងក្រុងកំពង់ចាមប្តេជ្ញាចិត្តស្មោះត្រង់ ចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
4👍1
🙏7👍2👏2
https://www.facebook.com/share/p/1H8eXHMvNT/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
3
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញដឹកនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តជ័យគីរី និងវត្តសន្ធររង្ស៊ី

(កំពង់ចាម)៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុនចាន់ដា ប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ព្រមទាំងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន  និងបច្ច័យ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស ក្នុងពុទ្ធសីមា វត្តជ័យគីរី (ហៅវត្តភ្នំហាន់ជ័យ) ស្ថិតក្នុងស្រុកកំពង់សៀម និងវត្តសន្ធររង្ស៊ី (ហៅវត្តខ្ពបតាងួន) ស្ថិតក្នុងស្រុកស្ទឹងត្រង់។

គួររំលឹកផងដែរថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ។ ម្យ៉ាងវិញទៀត បងប្អូនប្រជាពុទ្ធបរិស័ទដែលជាអ្នកមានជំនឿ ចំពោះព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយបាននាំយកនូវទៀនវស្សា សាដក អង្ករ ភេសជ្ជៈ បច្ច័យ និងរបស់របរប្រើប្រាស់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមសទ្ធាជ្រះថ្លារៀងៗខ្លួន៕