រដ្ឋបាលខេត្តកំពង់ចាម
10.4K subscribers
33.5K photos
1.63K videos
21 files
2.18K links
Download Telegram
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងឆ្លងលើសំណើសុំវិនិយោគ គម្រោង វារីវប្បកម្ម ក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការវិនិយោគខេត្ត ដើម្បីពិនិត្យ ពិភាក្សាលើសំណើសុំវិនិយោគ គម្រោងអភិវឌ្ឍន៍ វារីវប្បកម្ម ស្ថិតក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ។ កិច្ចប្រជុំបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួន នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក យី វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកកោះសូទិន បានដឹកនាំក្រុមការងារស្រុក ឃុំ ភូមិ និងមន្រ្តីបច្ចេកទេស ចុះត្រួតពិនិត្យវឌ្ឍនភាព នៃការជួសជុលផ្លូវបេតុង អាមេ ១ខ្សែ ស្ថិតនៅភូមិកំពង់ចម្លង និងភូមិខ្ញូងលើ និងជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ រស់នៅក្នុងឃុំមហាខ្ញូង ប្រកបដោយភាព ស្និទ្ធស្នាល និងសាមគ្គីភាព។