រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
33.7K photos
1.65K videos
21 files
2.19K links
Download Telegram
ស្រុកចំការលើ ៖ ថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ និងលោក សំ ពិសិដ្ឋ សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកចំការលើ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆមាសទី១ នឹងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ ។

កិច្ចប្រជុំបានរៀបចំធ្វើឡើងស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកចំការលើ ខេត្តកំពង់ចាម។
https://www.facebook.com/share/p/19MKVo1kE8/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
4
អភិបាលខេត្តកំពង់ចាម​ ថ្លែងថា​ វិស័យកសិកម្ម មានចំណែក ប្រមាណ ៣៩% នៃសេដ្ឋកិច្ចខេត្ត ៣.០៧៦ លានដុល្លារ

(កំពង់ចាម​) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​ ខេត្តកំពង់ចាម ជាខេត្តមួយដែលមានភូមិសាស្ត្រ និងសណ្ឋានដីអំណោយផលខ្លាំងលើវិស័យកសិកម្ម ជាពិសេស ដំណាំកសិ-ឧស្សាហកម្ម និងដំណាំរួមផ្សំ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ខេត្តមានប្រជាពលរដ្ឋ ប្រកបមុខរបរ ក្នុងវិស័យកសិកម្មជាចម្បងប្រមាណ ៦២,១% ហើយវិស័យកសិកម្ម មានចំណែក ប្រមាណ ៣៩% នៃសេដ្ឋកិច្ចខេត្ត ៣.០៧៦ លានដុល្លារ។ ថ្លែងបែបនេះ​ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ​ នារសៀលថ្ងៃទី​១៦​ សីហា​ ២០២៦​ នៅសាលាខេត្តកំពង់ចាម​ ក្រោមអធិបតីភាព​ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ថ្លែងក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ បានបញ្ជាក់ថា​ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្ស ម្នាក់ៗ បានកើនដល់ចំនួន ២,៨៣២ ដុល្លារ។ ខេត្តកំពង់ចាម មានផ្ទៃដីបង្កបង្កើនផលស្រូវប្រាំង ចំនួន ៤២.៧៣០ហិចតា ស្រូវវស្សា ១០៥.៨០០ហិចតា ផ្ទៃដីដំណាំរួមផ្សំ និងកសិ-ឧស្សាហកម្ម រដូវប្រាំង ១០.១៦៨ហិចតា រដូវវស្សា ៤៩.៧០០ហិចតា ផ្ទៃដីដំណាំអចិន្ត្រៃយ៍(ឈើហូបផ្លែ)​ ៩១.១៤៧ហិចតា និងដំណាំកៅស៊ូ ចំនួន ២៩.៥៦៤ហិចតា។

ឯកឧត្តមអភិបាលខេត្ត​ បានបន្តថា​ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយអាទិភាពពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងមួយក្នុងការជួយទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ពង្រាយមន្ត្រី កសិកម្ម នៅតាមឃុំ-សង្កាត់ទូទាំងប្រទេស សម្រាប់ខេត្តកំពង់ចាម ទទួលបាមន្ត្រីកសិកម្មឃុំ- សង្កាត់ ចំនួន ១១៩នាក់/លេី១០៩ឃុំ-សង្កាត់។

ក្នុងជំនួបសំណេះសំណាលនេះ​ ឯកឧត្តមរដ្ឋមន្រ្តី​ បានលេីកឡេីងពីគោលនយោបាយអាទិភាពទី៥​ និងទី៦​ របស់រាជរដ្ឋាភិបាល​ ដេីម្បីសម្រេចបានឱ្យប្រជាពលរដ្ឋ "មានហូប​​ មានប្រេី​ មានបាន និងមាន​រហូត"​ ដែលធានា​បានទាំងស្រុងនូវសន្តិសុខ​ស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច​ និងបរិស្ថាន​ ស្តែងចេញពីការខិតខំក្នុងការអនុវត្តតួនាទី​ និងភារកិច្ច​ជួយដល់ប្រជា​កសិករពីមន្រ្តីកសិកម្មឃុំ-សង្កាត់ផងដែរ។

ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញេីឱ្យមន្ត្រីកសិកម្មឃុំផ្តោតសំខាន់លេីការណែនាំអំពីការដោះស្រាយបញ្ហាប្រឈមរបស់កសិករ​ ផ្តល់ជាជំនួយបច្ចេកទេស​​ ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនេីប​ ដេីម្បីទទួលបានផលចំណេញ និងលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន​ សំដៅរួមចំណែកប្រែក្លាយកម្ពុជា​ ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕