លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញចុះសំណេះសំណាល និងនាំយកថវិកា គ្រឿងឧបភោគបរិភោគ ប្រគល់ជូនវីរនគរបាល ដែលប្រចាំការនៅសមរភូមិមុខ
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិកា គ្រឿងឧបភោគបរិភោគ ប្រគល់ជូនវីរនគរបាល ប្រចាំការនៅសមរភូមិមុខ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។
ស្ថិតឱកាសក្នុងនោះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅបំផុតពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងជំនួសមុខឱ្យកងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងក្រៃលែងបំផុតចំពោះទឹកចិត្តវីរនគរបាល និងវីរកងទ័ពគ្រប់រូប ដែលបានពលិកម្មគ្រប់បែបយ៉ាង លះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់កងទ័ពសៀម។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង វិទ្ធី បានប្រគល់ជូននូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់វីរនគរបាលប្រចាំទិសក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយសរុបជាថវិការួមមានដូចជា:
ថវិកាចំនួន ១០លានរៀន មី ១៥០កេស, ទឹកសុទ្ធ ៨០០កេស, ទឹកក្រូច៥កេស, កាហ្វេ ១៥កញ្ចប់, ពងទា ២.៦៥០គ្រាប់, ប្រហុក ២៥គីឡូ, ទឹកសុីអុីវ ១៩យួរ, ទឹកត្រី ១៧យួរ, ត្រីងៀត ៩០គីឡូ, ត្រីខ ១៥ឡូ, សៀង ៥ យួរ, អំបិល ៥០គីឡូ, ប៊ីចេង ១០គីឡូ, ត្រសក់ចាវ ២៥០គីឡូ, សាច់ក្រក ៣០គីឡូ, ប្រហុកខ្ទិះ ១០គីឡូ, ងាំង៉ូវ ១០គីឡូ, ឆៃប៉ូវផ្អែម ១០០គីឡូ, សណ្ដានក្រៀម ៥គីឡូ និងសាប៊ូ ១០កញ្ចប់ ។
ទន្ទឹមនឹងនេះមិនត្រឹមតែជាការផ្តល់ជំនួយថវិកា និងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្សារភ្ជាប់ទំនាក់ទំនងរវាង "សមរភូមិក្រោយ និងសមរភូមិមុខ" ឲ្យកាន់តែជិតស្និទ្ធនិងរឹងមាំថែមទៀត៕

Media is too big
VIEW IN TELEGRAM
យុវជន និងប្រជាពលរដ្ឋជាង ៦០០នាក់ ក្នុងក្រុងកំពង់ចាម ប្រកាសស្ម័គ្រចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា
❤4
https://www.facebook.com/share/v/19GnPUv31g/
បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/
👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr
👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា
👉ផេក-Page ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin

❤7👍1👏1
ស្រុកចំការលើ ៖ ថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ និងលោក សំ ពិសិដ្ឋ សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកចំការលើ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆមាសទី១ នឹងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចំការលើ ។
កិច្ចប្រជុំបានរៀបចំធ្វើឡើងស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកចំការលើ ខេត្តកំពង់ចាម។

https://www.facebook.com/share/p/19MKVo1kE8/
បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/
👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr
👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា
👉ផេក-Page ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/
👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr
👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា
👉ផេក-Page ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
❤4
អភិបាលខេត្តកំពង់ចាម ថ្លែងថា វិស័យកសិកម្ម មានចំណែក ប្រមាណ ៣៩% នៃសេដ្ឋកិច្ចខេត្ត ៣.០៧៦ លានដុល្លារ
(កំពង់ចាម) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា ខេត្តកំពង់ចាម ជាខេត្តមួយដែលមានភូមិសាស្ត្រ និងសណ្ឋានដីអំណោយផលខ្លាំងលើវិស័យកសិកម្ម ជាពិសេស ដំណាំកសិ-ឧស្សាហកម្ម និងដំណាំរួមផ្សំ ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ខេត្តមានប្រជាពលរដ្ឋ ប្រកបមុខរបរ ក្នុងវិស័យកសិកម្មជាចម្បងប្រមាណ ៦២,១% ហើយវិស័យកសិកម្ម មានចំណែក ប្រមាណ ៣៩% នៃសេដ្ឋកិច្ចខេត្ត ៣.០៧៦ លានដុល្លារ។ ថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៦ សីហា ២០២៦ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្ស ម្នាក់ៗ បានកើនដល់ចំនួន ២,៨៣២ ដុល្លារ។ ខេត្តកំពង់ចាម មានផ្ទៃដីបង្កបង្កើនផលស្រូវប្រាំង ចំនួន ៤២.៧៣០ហិចតា ស្រូវវស្សា ១០៥.៨០០ហិចតា ផ្ទៃដីដំណាំរួមផ្សំ និងកសិ-ឧស្សាហកម្ម រដូវប្រាំង ១០.១៦៨ហិចតា រដូវវស្សា ៤៩.៧០០ហិចតា ផ្ទៃដីដំណាំអចិន្ត្រៃយ៍(ឈើហូបផ្លែ) ៩១.១៤៧ហិចតា និងដំណាំកៅស៊ូ ចំនួន ២៩.៥៦៤ហិចតា។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយអាទិភាពពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលជាវិស័យឆ្អឹងខ្នងមួយក្នុងការជួយទ្រទ្រង់ដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ពង្រាយមន្ត្រី កសិកម្ម នៅតាមឃុំ-សង្កាត់ទូទាំងប្រទេស សម្រាប់ខេត្តកំពង់ចាម ទទួលបាមន្ត្រីកសិកម្មឃុំ- សង្កាត់ ចំនួន ១១៩នាក់/លេី១០៩ឃុំ-សង្កាត់។
ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលេីកឡេីងពីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ដេីម្បីសម្រេចបានឱ្យប្រជាពលរដ្ឋ "មានហូប មានប្រេី មានបាន និងមានរហូត" ដែលធានាបានទាំងស្រុងនូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ស្តែងចេញពីការខិតខំក្នុងការអនុវត្តតួនាទី និងភារកិច្ចជួយដល់ប្រជាកសិករពីមន្រ្តីកសិកម្មឃុំ-សង្កាត់ផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញេីឱ្យមន្ត្រីកសិកម្មឃុំផ្តោតសំខាន់លេីការណែនាំអំពីការដោះស្រាយបញ្ហាប្រឈមរបស់កសិករ ផ្តល់ជាជំនួយបច្ចេកទេស ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនេីប ដេីម្បីទទួលបានផលចំណេញ និងលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅរួមចំណែកប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕