https://www.facebook.com/share/p/1D5jWUj4H8/
បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/
👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr
👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា
👉ផេក-Page ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin

❤4🙏2👏1
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោក សុខ លឹមហៀង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំពាមកោះស្នា ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដោយនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាកចំនួន ១៨គ្រួសារ ដែលរស់នៅក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។
អំណោយរបស់ឯកឧត្ដម ហ៊ុន ម៉ានិត ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋចំនួន ១៨គ្រួសារ រួមមាន៖ អង្ករ ២០គីឡូក្រាម,ត្រីខមួយយួរ,ទឹកត្រីមួយយួរ,ទឹកស៊ីអ៊ីវមួយយួរ,មីមួយកេស សរុបថវិកា ចំនួន ១,៦០២,០០០រៀល។ ដោយឡែកប្រធានក្រុមការងារបានឧបត្ថម្ភថវិកា ១៨ គ្រួសារ ក្នុងគ្រួសារថវិកា ៥០,០០០រៀល ខណៈនេះដែរ លោកប្រធានក្រុមការងារបានចុះសួសុខទុក្ខ ចាស់ជរា (ដែលរស់នៅភូមិកោះកណ្ដាល ភូមិព្រែកសង្កែកើត ភូមិពាមក្នុង) បានឧបត្ថម្ភថវិកាចំនួន ៨០០,០០០រៀល ព្រមទាំងឧបត្ថម្ភសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ថវិកាចំនួន ៥៧០,០០០ រៀល៕

គណៈកម្មាធិការបក្សក្រុងកំពង់ចាម ធ្វើពិធីប្រកាសទទួលស្គាល់សមាជិកបក្សថ្មី ចំនួន ៦០៥នាក់ បន្ថែមទៀត
(កំពង់ចាម)៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រុងកំពង់ចាម បានធ្វើពិធីប្រកាសទទួលស្គាល់សមាជិកបក្សថ្មី ចំនួន ៦០៥នាក់ បន្ថែមទៀត ដែលនាំឱ្យសមាជិកថ្មី កើនដល់ ២.៨៨២នាក់។
ពិធីដ៏ឱឡារិកនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅទីស្នាក់ការគណបក្សស្រុកកំពង់សៀម, ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជា សំណាង សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម និង ឯកឧត្តម ខ្លូត ផន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណបក្សខេត្តកំពង់ចាម។
ស្ថិតក្នុងបរិយាកាសដ៏រីករាយ ស្និទ្ធស្នាលនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនដែលមានស្មារតី និងឆន្ទៈចូលរួមគាំទ្រយ៉ាងក្លៀវក្លា ជាមួយគណបក្សប្រជាជនកម្ពុជា រហូតធ្វើពិធីប្រកាសទទួលស្គាល់ នាពេលនេះ។ ទាំងនេះ ស បញ្ជាក់ពីការមើលឃើញនូវការដឹកនាំត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានបញ្ជាក់ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អ រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ការទទួលខុសត្រូវ ដើម្បីឈរលើផលប្រយោជន៍គណបក្ស និងប្រជាជន និងកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ លើការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ពោលគឺសមាជិកបក្សម្នាក់ រាប់ជាសន្លឹកឆ្នោតបានការ ១សន្លឹក។
ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លានពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។
ឯកឧត្តមប្រធាន បានបញ្ជាក់ថា ការរួមសុខរួមទុក្ខ និងការរួមគ្នាសម្រេចជោគវាសនារបស់ប្រទេសជាតិគឺជាកាតព្វកិច្ចដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋគ្រប់រូប វត្តមានរបស់សមាជិកថ្មីនេះគឺជាសក្ខីភាពបញ្ជាក់ពីការជឿជាក់ដ៏ក្លៀវក្លាលើគោលនយោបាយដ៏ត្រឹមត្រូវ និងឆន្ទៈមុះមុតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំ កសាងប្រទេសជាតិ ឱ្យមានការរីកចម្រើនទ្វេរឡើង ក្រោមមគ្គុទេសដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ ប្រកបដោយកិត្តបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្ស៕