អភិបាលខេត្តកំពង់ចាម និងប្រធានក្រុមការងារចុះជួយស្រុកបាធាយ អញ្ជើញនាំយកទៀនវស្សា និងទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៦ វត្តនៅស្រុកបាធាយ
(កំពង់ចាម) ក្នុងឱកាសបុណ្យចូលព្រះវស្សា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយស្រុកបាធាយ អញ្ជើញនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ចំនួន ៦វត្ត ក្នុងស្រុកបាធាយ ដែលពិធីនេះរៀបចំធ្វើឡើងស្ថិតនៅវត្ត ឥន្ទកោសី (ហៅវត្តតាងុិល) ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។
គួររំលឹកថា បើតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា គឺស្ថិតក្នុងឱកាសបុណ្យចូលព្រះវស្សា ព្រះសង្ឃគ្រប់ៗព្រះអង្គត្រូវគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងទីអារាមវត្ត ហើយប្រជាពុទ្ធបរិស័ទជិតឆ្ងាយតែងចូលរួមឧបត្ថម្ភ ផ្គត់ផ្គង់ដល់ព្រះសង្ឃ តាមលទ្ធភាព និងសទ្ធាជ្រះថ្លារបស់ខ្លួន។ ក្រៅពីការចូលរួមក្នុងពិធីសាសនា ការនាំយកទៀនព្រះវស្សា និងទេយ្យទានមកប្រគេនព្រះសង្ឃ ក៏ជាការបង្ហាញពីការចូលរួមថែរក្សា និងលើកស្ទួយព្រះពុទ្ធសាសនា ដែលជាផ្នែកមួយនៃវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជាតិកម្ពុជា។
សកម្មភាពទាំងនេះ ក៏បានបង្ហាញពីស្មារតីសាមគ្គី សទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ក្នុងការថែរក្សាប្រពៃណីទំនៀម ទម្លាប់ខ្មែរ និងការគាំទ្រដល់ការគង់ចាំព្រះវស្សារបស់ព្រះសង្ឃ ព្រោះរដូវវស្សាជារយៈពេលដែលព្រះសង្ឃគង់នៅក្នុងទីវត្តអារាម និងផ្តោតលើការសិក្សា សូត្រធម៌ និងប្រតិបត្តិធម៌វិន័យ ជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ ព្រះចៅអធិការវត្ត ឥន្ទកោសី (ហៅវត្តតាងុិល) បានមានសង្ឃដីការថា បច្ច័យដែល បានប្រគេនក្នុងថ្ងៃនេះ គឺជាការរួមចំណែក កសាង និងអភិវឌ្ឍសមិទ្ធផលនានាក្នុងវត្តអារាម ដូចជា ការកសាងព្រះវិហារ សាលាឆាន់ កុដិ និងសំណង់សាធារណៈ ដែលផ្តល់ប្រយោជន៍ផ្សេងៗ ដើម្បីឱ្យវត្តអារាមមានភាពរីកចម្រើន និងអាចបម្រើដល់ព្រះសង្ឃ និងពុទ្ធបរិស័ទបានយូរអង្វែង៕

ស្ត្រីទ័លលំបាក មានជម្ងឺប្រចាំកាយ ១នាក់ នៅ ឃុំអូរស្វាយ ក្នុងស្រុកកំពង់សៀមទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ។
-----------------------
សាខា កក្រក ខេត្តកំពង់ចាម ៖ នៅព្រឹក ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ ឯកឧត្តម ទូច ឆៃ នាយកសាខា រួមជាមួយលោកស្រី ស្រី សុខេមា អនុប្រធានអចិន្ត្រៃយ៍អនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានចុះជួបសំណេះ សំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនស្ត្រីក្រលំបាក មានជម្ងឺប្រចាំកាយ ខ្វះខាតជីវភាព ១នាក់ មានបន្ទុក ៤នាក់ បច្ចុប្បន្នស្នាក់នៅផ្ទះម្ដាយធំ នៅភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ។
អ្នកស្រី ថា ថៃ មានជំងឺដុះដុំសាច់ក្នុងខួរឆ្អឹងខ្នង តាំងពីកូនមានអាយុ 5 ខែនៅក្នុងពោះម៉្លេះ ហើយធ្លាប់បានធ្វើការវះកាត់ដុំសាច់នោះចោល ប៉ុន្តែជើងគាត់ទាំងពីរនៅតែស្ពឹកដើរមិនរួចដដែល ។ អ្នកស្រី ត្រូវ បានម្ដាយធំបង្កើត យកមកស្នាក់នៅផ្ទះ ជាមួយ គ្រាន់បានមើលថែ ទាំងម្ដាយនិងកូនប្រុសស្រីតូចៗ ពីរនាក់។ ចំណែកប្ដីគាត់ ជាកម្មករនៅរោងចក្រ មួយកន្លែងក្នុងស្រុកអង្គស្នួល ខំសន្សំប្រាក់ផ្ញើមកចិញ្ចឹមកូន និងប្រពន្ធ ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន អ្នកស្រី ថា ថៃ រួមមាន ៖
អង្ករ ៥០គក្រ មី ២កេស ត្រីខ ២យួរ ទឹកត្រី ២យួរ ទឹកស៊ីអ៏ីវ ២យួរ ទឹកពិសាប្រណិត ២កេស ឃីត ២សម្រាប់ និង ថវិកាចំនួន ៥០០,០០០ រៀល ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុនចាន់ដា ប្រធានគណៈកម្មាធិការសាខា ក៏បានអន្តរាគមន៍ទៅមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្ត ដើម្បីជួយសម្រួលឱ្យអ្នកស្រី ថា ថៃ បានទៅសម្រាកនិងព្យាបាលជើងស្ពឹកទាំង ២ ដោយចលនា នៅមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មខេត្ត ដែលសេវាជាបន្ទុក របស់មជ្ឈមណ្ឌល ទាំងស្រុង។

Forwarded from ទូរទស្សន៍មហាផ្ទៃ - MOI TV
ទស្សនា ៖ វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ រដ្ឋបាលខេត្តកំពង់ចាម
🔗 វីដេអូ👉 https://www.facebook.com/share/v/1Lht6RUioo/
🔗 វីដេអូ👉 https://www.facebook.com/share/v/1CfMHsfWi3/
🔗 វីដេអូ👉 https://www.facebook.com/share/v/18yUuqKC2w/
🔗 វីដេអូ👉 https://www.facebook.com/share/v/19ByTork6E/
🔗 វីដេអូ👉 https://www.facebook.com/share/v/1DFKspZ6fx/
🔗 វីដេអូ👉 https://www.facebook.com/share/v/1J3mYhYUCD/
ទាញយកកម្មវិធីទូរសព្ទក្រសួងមហាផ្ទៃ
📱 📱 👉 Mobile App
-----បណ្តាញទំនាក់ទំនងសង្គម-----
😀 👉 Facebook 😅 👉 TikTok
😊 👉 Youtube 😗 👉 Telegram
🔗 វីដេអូ
🔗 វីដេអូ
🔗 វីដេអូ
🔗 វីដេអូ
🔗 វីដេអូ
🔗 វីដេអូ
ទាញយកកម្មវិធីទូរសព្ទក្រសួងមហាផ្ទៃ
-----បណ្តាញទំនាក់ទំនងសង្គម-----
Please open Telegram to view this post
VIEW IN TELEGRAM
❤1