រដ្ឋបាលខេត្តកំពង់ចាម
10.4K subscribers
33.5K photos
1.63K videos
21 files
2.18K links
Download Telegram
មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិនចុះស្រាវជ្រាវរកជំងឺរបេងលើជនជាប់ឃុំ នៅពន្ធនាគារខេត្តកំពង់ចាម

កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានទទួលស្វាគមន៍ លោក វេជ្ជបណ្ឌិត អ៊ុំ តុលា ប្រធានក្រុមការងារចុះស្រាវជ្រាវរបេងតាមបែបសកម្មលើជនជាប់ឃុំ សរុបចំនួន ៧៥៧ នាក់(ស្តី៩៦នាក់) ដោយមានការអញ្ជើញចូលរួមសហការ លោក វរអគ្គានុរក្សថ្នាក់លេខ៣ ស៊ុំ សារ៉ាន់ ប្រធានផ្នែកគ្រប់គ្រងឱសថ នៃនាយកដ្ឋានអប់រំកែប្រែ និងស្ដារនីតិសម្បទា សហការី នៃមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោកស្រី ថ្នាក់ដឹកនាំ និងផ្នែកជំនាញពាក់ព័ន្ធ នៃពន្ធនាគារខេត្តកំពង់ចាម។

-ការចុះស្រាវជ្រាវរកជំងឺរបេងលើជនជាប់ឃុំមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តកំពង់ចាម។
អភិបាលខេត្តកំពង់ចាម និងប្រធានក្រុមការងារចុះជួយស្រុកបាធាយ អញ្ជើញនាំយកទៀនវស្សា និងទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៦ វត្តនៅស្រុកបាធាយ

(កំពង់ចាម) ក្នុងឱកាសបុណ្យចូលព្រះវស្សា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយស្រុកបាធាយ អញ្ជើញនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ចំនួន ៦វត្ត ក្នុងស្រុកបាធាយ ដែលពិធីនេះរៀបចំធ្វើឡើងស្ថិតនៅវត្ត ឥន្ទកោសី (ហៅវត្តតាងុិល) ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។

គួររំលឹកថា បើតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា គឺស្ថិតក្នុងឱកាសបុណ្យចូលព្រះវស្សា ព្រះសង្ឃគ្រប់ៗព្រះអង្គត្រូវគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងទីអារាមវត្ត ហើយប្រជាពុទ្ធបរិស័ទជិតឆ្ងាយតែងចូលរួមឧបត្ថម្ភ ផ្គត់ផ្គង់ដល់ព្រះសង្ឃ តាមលទ្ធភាព និងសទ្ធាជ្រះថ្លារបស់ខ្លួន។ ក្រៅពីការចូលរួមក្នុងពិធីសាសនា ការនាំយកទៀនព្រះវស្សា និងទេយ្យទានមកប្រគេនព្រះសង្ឃ ក៏ជាការបង្ហាញពីការចូលរួមថែរក្សា និងលើកស្ទួយព្រះពុទ្ធសាសនា ដែលជាផ្នែកមួយនៃវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជាតិកម្ពុជា។

សកម្មភាពទាំងនេះ ក៏បានបង្ហាញពីស្មារតីសាមគ្គី សទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ក្នុងការថែរក្សាប្រពៃណីទំនៀម ទម្លាប់ខ្មែរ និងការគាំទ្រដល់ការគង់ចាំព្រះវស្សារបស់ព្រះសង្ឃ ព្រោះរដូវវស្សាជារយៈពេលដែលព្រះសង្ឃគង់នៅក្នុងទីវត្តអារាម និងផ្តោតលើការសិក្សា សូត្រធម៌ និងប្រតិបត្តិធម៌វិន័យ ជាដើម។

ឆ្លៀតក្នុងឱកាសនោះដែរ ព្រះចៅអធិការវត្ត ឥន្ទកោសី (ហៅវត្តតាងុិល) បានមានសង្ឃដីការថា បច្ច័យដែល បានប្រគេនក្នុងថ្ងៃនេះ គឺជាការរួមចំណែក កសាង និងអភិវឌ្ឍសមិទ្ធផលនានាក្នុងវត្តអារាម ដូចជា ការកសាងព្រះវិហារ សាលាឆាន់ កុដិ និងសំណង់សាធារណៈ ដែលផ្តល់ប្រយោជន៍ផ្សេងៗ ដើម្បីឱ្យវត្តអារាមមានភាពរីកចម្រើន និងអាចបម្រើដល់ព្រះសង្ឃ និងពុទ្ធបរិស័ទបានយូរអង្វែង៕