មន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម ប្រមាណជាង ១០០នាក់ ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាព «ស្តីពីកិច្ចការរដ្ឋបាល»
កំពង់ចាម៖ សិក្ខាកាមចំនួន ១២០នាក់ ក្នុងនោះស្ត្រី ៥២នាក់ មកពីការិយាល័យ ទីចាត់ការ អង្គភាពចំណុះរដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្តកំពង់ចាម ទទួលបានការបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពី «កិច្ចការរដ្ឋបាល» ពាក់ព័ន្ធនឹងការអនុវត្តការងាររដ្ឋបាល និងការរៀបចំលិខិតរដ្ឋបាល។
ពិធីបិទវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំធំសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម ឃន ប្រុស បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រូឧទ្ទេស និងមន្ត្រីរាជការជាសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលា ១ថ្ងៃពេញ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់ ព្រមទាំងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការទទួលយកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ពាក់ព័ន្ធនឹងកិច្ចការរដ្ឋបាល ដើម្បីបង្កើនសមត្ថភាពក្នុងការអនុវត្តការងារប្រចាំថ្ងៃ។
ឯកឧត្តម អភិបាលរងខេត្ត បានគូសបញ្ជាក់ថា កិច្ចការរដ្ឋបាល គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ធានាប្រសិទ្ធភាពនៃការអនុវត្តការងាររបស់ស្ថាប័ន និងអង្គភាព។ មិនតែប៉ុណ្ណោះ ការងាររដ្ឋបាលមិនមែនមានត្រឹមតែការរៀបចំឯកសារ ការរក្សាទុកឯកសារ ឬការងារប្រចាំការិយាល័យប៉ុណ្ណោះទេ ប៉ុន្តែកិច្ចការរដ្ឋបាល ក៏ផ្តោតសំខាន់លើការរៀបចំលិខិតរដ្ឋបាល ដែលជាមធ្យោបាយទំនាក់ទំនងផ្លូវការដ៏សំខាន់ សម្រាប់ការណែនាំ ការស្នើសុំ ការឆ្លើយតប ការផ្តល់ព័ត៌មាន និងការអនុវត្តសេចក្តីសម្រេច ឬគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំផងដែរ។
ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព «ស្តីពីកិច្ចការរដ្ឋបាល» បានជួយជំរុញ និងលើកកម្ពស់សមត្ថភាពរបស់មន្ត្រីរាជការ ក្នុងការអនុវត្តការងាររដ្ឋបាល និងការរៀបចំលិខិតរដ្ឋបាលឱ្យបានត្រឹមត្រូវ ស្របតាមគោលការណ៍ បទដ្ឋាន និងនីតិវិធីជាធរមាន ព្រមទាំងពង្រឹងចំណេះដឹង ជំនាញ និងបទពិសោធន៍ក្នុងការរៀបចំ កែសម្រួល និងចាត់ចែងឯកសាររដ្ឋបាលប្រកបដោយភាពច្បាស់លាស់ សុក្រឹតភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈ។
យកឳកាសនោះដែរ ឯកឧត្តម អភិបាលរងខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តក្នុងការងារប្រចាំថ្ងៃប្រកបដោយគុណភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ។ ជាមួយគ្នានោះ សូមបន្តចែករំលែកចំណេះដឹង និងបទពិសោធន៍ទាំងនេះទៅកាន់មន្ត្រី និងសហការីនៅតាមស្ថាប័ន អង្គភាពរបស់ខ្លួន ឱ្យបានទូលំទូលាយ ដើម្បីរួមគ្នាលើកកម្ពស់គុណភាពការងាររដ្ឋបាល និងធានាឱ្យការរៀបចំលិខិតរដ្ឋបាលនៅក្នុងខេត្តកំពង់ចាម មានភាពត្រឹមត្រូវ ច្បាស់លាស់ មានប្រសិទ្ធភាព និងស្របតាមបទដ្ឋានគតិយុត្តិ និងនីតិវិធីច្បាប់ផងដែរ៕