រដ្ឋបាលខេត្តកំពង់ចាម
10.4K subscribers
33.5K photos
1.63K videos
21 files
2.18K links
Download Telegram
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែង ៩៣៦ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងគម្រោងស្ដារប្រឡាយរំដោះទឹកប្រវែង ២,០៧០ ម៉ែត្រ ជម្រៅ ១,៧០ ម៉ែត្រ ដែលជាគម្រោងអភិវឌ្ឍន៍ របស់មូលនិធិឃុំខ្នុរដំបង ឆ្នាំ២០២៦។ ពិធីនេះធ្វើនៅបរិវេណវត្តសិរីខ្នុរដំបង ស្ថិតក្នុងភូមិខ្នុរដំបង ឃុំខ្នុរដំបង ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ខាត់ សុខន ជំនួយការសម្ដេចតេជោប្រធានព្រឹទ្ធសភា, លោក លោកស្រីអភិបាលរងស្រុក, លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក, លោក លោកស្រីក្រុមប្រឹក្សាឃុំខ្នុរដំបង, លោកមេភូមិ និងប្រជាពលរដ្ឋចូលរួម សរុប ៣៤២ នាក់ ស្រី ១១៤ នាក់។