រដ្ឋបាលខេត្តកំពង់ចាម
10.4K subscribers
33.5K photos
1.63K videos
21 files
2.18K links
Download Telegram
នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៤ និង៣០នាទី ឯកឧត្តម កោ វណ្ឌី ប្រធានសាលាដំបូងខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាអំពីការបញ្ជូនដីកា និងការបង្វិលដីកាត្រឡប់មកវិញ ដោយមានការចូលរួមពីលោកស្រីអនុប្រធានសាលាដំបូង លោក/លោកស្រីចៅក្រម លោកប្រធានលេខាធិការដ្ឋានរដ្ឋបាល លោកប្រធានអង្គភាពអាជ្ញាសាលា មន្ត្រីអាជ្ញាសាលា និងមន្រ្តីពាក់ព័ន្ធ។
ឯកឧត្តមប្រធានសាលាដំបូង បានអនុញ្ញាតឱ្យលោកស្រីអនុប្រធានសាលាដំបូង លោក/លោកស្រីចៅក្រម លោកប្រធានលេខាធិការដ្ឋានរដ្ឋបាល និងលោកប្រធានអង្គភាពអាជ្ញាសាលា លើកឡើងនូវបញ្ហាប្រឈមផ្សេងៗ និងសំណូមពរ ក្នុងការអនុវត្តការងារការបញ្ជូនដីកា និងបានកំណត់យកដំណោះស្រាយរួមគ្នាដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមទាំងនោះ។
មុននឹងបញ្ចប់ កិច្ចប្រជុំបានឯកភាព និងប្តេជ្ញាអនុវត្តកិច្ចសហការរវាងចៅក្រម ជាមួយនឹងអង្គភាពអាជ្ញាសាលា សំដៅឲ្យដំណើរការចំណាត់ការរឿងក្តីប្រកបដោយប្រសិទ្ធភាព ឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមអភិក្រមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
កិច្ចប្រជុំពិភាក្សាបានបញ្ចប់នៅវេលាម៉ោង ១៧ និង០០នាទី ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។
Media is too big
VIEW IN TELEGRAM
កិច្ចសម្ភាសន៍របស់ក្រុមការងារទូរទស្សន៍ជាតិខេត្តកំពង់ចាម ជាមួយ លោក អ៉ីម សុភារ័ត្ន ប្រធានក្រុមរថយន្តសង្គ្រោះនៃមន្ទីរពេទ្យខេត្តកំពង់ចាម អំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត ក្នងការរៀបចំឱ្យមានក្រុមគ្រូពេទ្យប្រចាំការ នៅតាមមណ្ឌលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងខេត្តកំពង់ចាម
1
Media is too big
VIEW IN TELEGRAM
ប្អូនស្រី គីម មុន្នីកា មកពីស្រុកកោះសូទិន បានបញ្ជាក់ថា ការត្រួតពិនិត្យតាំងពីមុខមណ្ឌលរហូតដល់បន្ទប់ប្រឡងពិតជាមានភាពច្បាស់លាស់ និងមានរបៀបរៀបរយ គ្មានការយកសំណៅឯកសារចូលឬចំលងកិច្ចការគ្នាឡើង
1
Media is too big
VIEW IN TELEGRAM
ឯកឧត្តម អភិបាលខេត្តកំពង់ចាម អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល ៣០ឆ្នាំ
1
Media is too big
VIEW IN TELEGRAM
យុវតី ណាស៊ាត សាគីរ៉ូស មកពីស្រុកស្ទឹងត្រង់ បានអោយដឹងថា គាត់អាចមកប្រឡងតែ២នាក់បងប្អូនបានដោយមិនអោយឱពុកម្តាយជូនមក ព្រោះបារម្ភខ្លាចពួកគាត់រង់ចាំកូនៗហាលក្តៅ ហាលភ្លៀង
8
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម គោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសពិធីខួបចម្រើនជន្មាយុ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែង ៩៣៦ ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងគម្រោងស្ដារប្រឡាយរំដោះទឹកប្រវែង ២,០៧០ ម៉ែត្រ ជម្រៅ ១,៧០ ម៉ែត្រ ដែលជាគម្រោងអភិវឌ្ឍន៍ របស់មូលនិធិឃុំខ្នុរដំបង ឆ្នាំ២០២៦។ ពិធីនេះធ្វើនៅបរិវេណវត្តសិរីខ្នុរដំបង ស្ថិតក្នុងភូមិខ្នុរដំបង ឃុំខ្នុរដំបង ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ខាត់ សុខន ជំនួយការសម្ដេចតេជោប្រធានព្រឹទ្ធសភា, លោក លោកស្រីអភិបាលរងស្រុក, លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក, លោក លោកស្រីក្រុមប្រឹក្សាឃុំខ្នុរដំបង, លោកមេភូមិ និងប្រជាពលរដ្ឋចូលរួម សរុប ៣៤២ នាក់ ស្រី ១១៤ នាក់។