អាជ្ញាធរខេត្តកំពង់ចាម ត្រៀមរៀបចំផែនការចុះត្រួតពិនិត្យ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងខេត្ត ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦
កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បានត្រៀមរៀបចំផែនការចុះពិនិត្យ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងខេត្ត ដោយនឹងចាប់ផ្ដើមអនុវត្តយ៉ាងម៉ឺងម៉ាត់ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះតទៅ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានថ្លែងបែបនេះ នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ដោយបានទទួលគោលការណ៍ណែនាំពីប្រមុខរាជរដ្ឋាភិបាល ខេត្តកំពង់ចាមនឹងរៀបចំផែនការ ចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនាពេលខាងមុខនេះ។ ក្នុងនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់ស្នងការដ្ឋាននគរបាលខេត្ត ឱ្យបង្កើនការចុះត្រួតពិនិត្យនៅតាមទីតាំងដែលធ្លាប់មានករណីគ្រោះថ្នាក់កើតឡើងជាញឹកញាប់ ជាពិសេសនៅតាមចំណុចដែលគេតែងចំណាំថាមាន «ជើងកប» និងតំបន់ទីប្រជុំជន។
ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់បន្ថែមថា កាលពីខែកន្លងទៅ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តបានកើតឡើងចំនួន ៧លើក ដោយបានបណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៨នាក់ និងរងរបួសចំនួន ៤នាក់។
ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តក៏បានអំពាវនាវ ដល់សាធារណជន និងអ្នកធ្វើដំណើរទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ត្រៀមឯកសារយានយន្តឱ្យបានត្រឹមត្រូវ និងត្រូវពាក់មួកសុវត្ថិភាព ឬពាក់ខ្សែក្រវ៉ាត់ឱ្យបានរៀងរាល់ពេលធ្វើដំណើរ ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ៕

Media is too big
VIEW IN TELEGRAM
អាណាព្យាបាលសិស្សមកពីស្រុកស្រីសន្ធរ និងស្រុកស្ទឹងត្រង់ កំពុងរង់ចាំកូនៗចេញពីប្រឡង បង្ហាញពីការសាទរចំពោះការរៀបចំការប្រឡងដោយភាពសុក្រិត្យត្រឹមត្រូវ ព្រមទាំងសោភណ្ឌភាពក្នុងខេត្តកំពង់ចាម និងបានថ្លែងអំណរគុណដល់ចំពោះការដឹកនាំដ៍ប៉ិនប្រសប់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពងចាម
Media is too big
VIEW IN TELEGRAM
ប្អូនស្រី កាន រក្សា សម្តែងការអរគុណ និងការដឹងគុណចំពោះ អ្នកម្តាយចំពោះការខិតខំផ្ចុងផ្តើមអោយប្អូនបានសិក្សារៀនសូត្រ រហូតបានប្រឡងបញ្ចប់ថ្នាក់ទី១២
Media is too big
VIEW IN TELEGRAM
ប្អូនស្រី គុជ ស្រីខួច ប្តេជ្ញាចិត្ត ក្រោយពេលប្រឡងបញ្ចប់ថ្នាក់ទី១២ នឹងបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បី ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ
Media is too big
VIEW IN TELEGRAM
លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ដកំពង់ចាម បានគូសបញ្ជាកថា ដំណើរការប្រឡងតាមមណ្ឌលរយៈពេលពីរថ្ងៃ មានសភាពស្ងប់ស្ងាត់ ហើយសង្ឃឹមថា លិទ្ធផលប្រឡងក្នុងឆ្នាំ ២០២៦នេះ នឹងមានអត្រាសិស្សជាប់កើនឡើងជាងឆ្នាំទៅ។
Media is too big
VIEW IN TELEGRAM
លោក ឡិប រ៉ាវី សមាជិក ស.ស.យ.ក ប្រចាំការនៅមណ្ឌលប្រឡងវិទ្យាល័យដីដុះ ខេត្តកំពង់ចាម បានផ្តល់ការផ្ងើរម៉ូតូដល់បេក្ខជនប្រឡងដោយឥតគិតថ្លៃ និងជួយសម្អាតបរិស្ថានក្រោយប្រឡងចប់។