រដ្ឋបាលខេត្តកំពង់ចាម បេីកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤
ព្រឹកថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បេីកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ស្ថិតនៅសាលប្រជុំសាលាខេត្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ថ្នាក់ដឹកនាំមន្ទីរវិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
កិច្ចប្រជុំបានអនុម័តលើរបៀបវារៈ សំខាន់ៗ ចំនួន៤ ដូចខាងក្រោម:
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែ កក្កដា និងលើកទិសដៅប្រចាំខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការរៀបចំបែងចែកប្រាក់រង្វាន់ប្រចាំខែ ដល់មន្ត្រីសាលាខេត្តកំពង់ចាម ដែលទទួលបានពីការផ្តល់សេវារដ្ឋបាលសម្រាប់ខែកក្កដា។
៤-បញ្ហាផ្សេងៗ៕

អាជ្ញាធរខេត្តកំពង់ចាម ត្រៀមរៀបចំផែនការចុះត្រួតពិនិត្យ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងខេត្ត ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦
កំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម បានត្រៀមរៀបចំផែនការចុះពិនិត្យ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងខេត្ត ដោយនឹងចាប់ផ្ដើមអនុវត្តយ៉ាងម៉ឺងម៉ាត់ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះតទៅ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានថ្លែងបែបនេះ នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ដោយបានទទួលគោលការណ៍ណែនាំពីប្រមុខរាជរដ្ឋាភិបាល ខេត្តកំពង់ចាមនឹងរៀបចំផែនការ ចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនាពេលខាងមុខនេះ។ ក្នុងនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់ស្នងការដ្ឋាននគរបាលខេត្ត ឱ្យបង្កើនការចុះត្រួតពិនិត្យនៅតាមទីតាំងដែលធ្លាប់មានករណីគ្រោះថ្នាក់កើតឡើងជាញឹកញាប់ ជាពិសេសនៅតាមចំណុចដែលគេតែងចំណាំថាមាន «ជើងកប» និងតំបន់ទីប្រជុំជន។
ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់បន្ថែមថា កាលពីខែកន្លងទៅ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តបានកើតឡើងចំនួន ៧លើក ដោយបានបណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៨នាក់ និងរងរបួសចំនួន ៤នាក់។
ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តក៏បានអំពាវនាវ ដល់សាធារណជន និងអ្នកធ្វើដំណើរទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ត្រៀមឯកសារយានយន្តឱ្យបានត្រឹមត្រូវ និងត្រូវពាក់មួកសុវត្ថិភាព ឬពាក់ខ្សែក្រវ៉ាត់ឱ្យបានរៀងរាល់ពេលធ្វើដំណើរ ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ៕