រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
33.7K photos
1.65K videos
21 files
2.19K links
Download Telegram
នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចូលរួមកម្មវិធីប្រកាសដាក់ឱ្យអនុវត្តគោលការណ៍ណែនាំ ស្តីពី «បែបបទ និងនីតិវិធី នៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្សដើម្បីផ្តល់សេវា សមស្រប» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
នៅទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ឯកឧត្តម លោកជំទាវ
ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន , ឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្ត ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ, លោក លោកស្រីតំណាងមន្ទីរសង្គមកិច្ចរាជធានី ខេត្ត , ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន និងអង្គការដៃគូ សរុបប្រមាណ ៤០០នាក់ ។
Media is too big
VIEW IN TELEGRAM
លោក ណាន ឈុនលីន បង្ហាញនូវអារម្មណ៍ពេញចិត្តចំពោះការរៀបចំនូវការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក្នុងខេត្តកំពង់ចាម និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តមអភិបាលខេត្ត ដែលបានគិតគូរនិងយកចិត្តទុកដាក់ពី សន្តិសុខសុវត្ថិភាព និងជួយសម្រួលដល់បេក្ខជន និងអាណាព្យាបាល ផងដែរ
2
Media is too big
VIEW IN TELEGRAM
លោកយាយ អង្គុយរង់ចាំចៅស្រីដោយសេចក្តីរំភើប បានរៀបរាប់ទាំងទឹកភ្នែកថា គាត់និងតា ស៊ូលំបាករកប្រាក់ ដើម្បីអោយចៅរៀនចប់មានអនាគតល្អ ហើយចៅម្នាក់នេះជាទីពឹងតែម្នាក់សម្រាប់ពួកគាត់
6
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន
👍2
Media is too big
VIEW IN TELEGRAM
បញ្ហាសណ្តាប់ធ្នាប់នាដំណើរការប្រឡងបាក់ឌុបក្នុងខេត្តកំពង់ចាម ប្រព្រឹត្តិទៅយ៉ាងល្អ
Media is too big
VIEW IN TELEGRAM
ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦៖
Media is too big
VIEW IN TELEGRAM
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦៖
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម លើកទឹកចិត្តបេក្ខជនប្រឡងបាក់ឌុប ឱ្យមានភាពជឿជាក់លើសមត្ថភាព និងខិតខំធ្វើវិញ្ញាសាឱ្យអស់ពីសមត្ថភាព
5
https://www.facebook.com/share/p/192KFXeSqD/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
4👍2👏2
Media is too big
VIEW IN TELEGRAM
អាណាព្យាបាលសិស្សនៅមណ្ឌលប្រឡងវិទ្យាល័យព្រះសីហនុ បានបង្ហាញពីអារម្មណ៍រំភើប ចំពោះការរង់ចាំរយៈពេល១២ឆ្នាំ កន្លងមកនេះ
3
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបែងចែកប្រាក់រង្វាន់ជូនមន្ត្រី និងបុគ្គលិកនៃរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ខែកក្កដា ឆ្នាំ២០២៦
រដ្ឋបាលខេត្តកំពង់ចាម បេីកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤

ព្រឹកថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បេីកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ស្ថិតនៅសាលប្រជុំសាលាខេត្ត។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ថ្នាក់ដឹកនាំមន្ទីរវិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

កិច្ចប្រជុំបានអនុម័តលើរបៀបវារៈ សំខាន់ៗ ចំនួន៤ ដូចខាងក្រោម:

១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែ កក្កដា និងលើកទិសដៅប្រចាំខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។

៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការរៀបចំបែងចែកប្រាក់រង្វាន់ប្រចាំខែ ដល់មន្ត្រីសាលាខេត្តកំពង់ចាម ដែលទទួលបានពីការផ្តល់សេវារដ្ឋបាលសម្រាប់ខែកក្កដា។

៤-បញ្ហាផ្សេងៗ៕