រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
33.7K photos
1.65K videos
21 files
2.19K links
Download Telegram
អភិបាលខេត្តកំពង់ចាម អញ្ជើញកាត់ស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ឡៅ ឈាវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធាន គណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម និងឯកឧត្តម ម៉ឹង សូដាឬទ្ធិ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) អញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ សម័យប្រឡង ១០-សីហា ឆ្នាំ២០២៦ នៅមណ្ឌលវិទ្យាល័យព្រះសីហនុ(ត្បូង) ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់សិស្សាទាំងអស់ សូមឱ្យមានការតាំងចិត្តធ្វើសំណួរចម្លើយ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល២ថ្ងៃនេះ ឱ្យអស់ពីសមត្ថភាព និងទទួលបានលទ្ធផលល្អ ប្រឡងជាប់ទាំងអស់គ្នា ដើម្បីក្លាយជាធនធានមនុស្សចូលរួមចំណែកក្នុងការអភិវឌ្ឍ ប្រទេសជាតិ។ ទន្ទឹមនេះ សូមបេក្ខជនទាំងទាំងអស់ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវ គោលការណ៍ (អ្នកចេះ គីជាប់) ។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម បានឲ្យដឹងថា បេក្ខជនក្នុងខេត្ត ដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នាពេលនេះ មានចំនួនសរុប ៩,៧៣៦នាក់ ក្នុងនោះស្រី ៥,៧៣៤នាក់ និងមានមណ្ឌលប្រឡងចំនួន ១៦មណ្ឌល ក្នុងនោះវិទ្យាសាស្ត្រចំនួន ៥មណ្ឌលនិងវិទ្យាសាស្ត្រសង្គម ចំនួន១១ មណ្ឌល។ មណ្ឌលប្រឡងទាំងអស់នោះ មានស្ថិតនៅក្នុងក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្រុកជើងព្រៃ និងបន្ថែមមណ្ឌលថ្មីគឺស្ថិតនៅក្នុងស្រុកកងមាស៕
4
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម អញ្ជើញកាត់បើកស្រោមវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម
2
Media is too big
VIEW IN TELEGRAM
បេក្ខជនជិត ១ម៉ឺននាក់ នៅខេត្តកំពង់ចាម ចូលរួមប្រឡងបាក់ឌុប ឆ្នាំ២០២៦ ស្របតាមពាក្យស្លោក «ចេះគឺជាប់»
3🥰1
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម អញ្ជើញកាត់បើកស្រោមវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម
2
Media is too big
VIEW IN TELEGRAM
លោក ឃន ប្រុស កាត់ស្រោមវិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នៅមណ្ឌលប្រឡង សាលាបឋមសិក្សា អនុវិទ្យាល័យ អង្គរ ស្រុកកំពង់សៀម
4
Media is too big
VIEW IN TELEGRAM
លោក លី សុវណ្ណ អភិបាលក្រុង អញ្ជើញ បេីកប្រអប់វិញ្ញាសារ ប្រលងទុតិយភូមិ (បាក់ឌុប )ឆ្នាំសិក្សា ២០២៥-២០២នៅមណ្ឌលវិទ្យាល័យព្រះសីហនុ(ខាងជើង)
3
Media is too big
VIEW IN TELEGRAM
លោកស្រី សុធា ម្តាយបេក្ខជនប្រឡងបាក់ឌុប នៅសាលាគរុកោសល្យភូមិភាគខេត្តកំពង់ចាម ជឿជាក់លើសមត្ថភាពកូន ១០០% ប្រឡងជាប់ និងការរៀបចំការប្រឡងធានាយុត្តិធម៌ សម្រាប់សិស្សដែលចេះគឺជាប់។
2
Media is too big
VIEW IN TELEGRAM
អាណាព្យាបាលសិស្សប្រឡងបាក់ឌុប នៅ មណ្ឌលគរុកោសល្យភូមិភាគ ខេត្តកំពង់ចាម បានបញ្ជាក់ថា ការរៀបចំមណ្ឌលប្រឡងមានសណ្តាប់ធ្នាប់ និងតឹងរឹង ដើម្បីធានាបានគុណភាព និងយុត្តិធម៌ សម្រាប់ សិស្សគ្រប់រូប។
2
Media is too big
VIEW IN TELEGRAM
លោកស្រី អឿ ឡុងយី បងស្រីបេក្ខជនប្រឡងបាក់ឌុបនៅមណ្ឌលគរុកោសល្យភូមិភាគ ខេត្ត កំពង់ចាម ជូនពរដល់ប្អូនស្រី និងបេក្ខជនទាំងអស់ដែលមកប្រឡង សូមឲ្យប្រឡងជាប់ និងបាននិទ្ទេសល្អ គ្រប់ៗគ្នា។
2
Media is too big
VIEW IN TELEGRAM
បេក្ខជន ហេង ម៉ាលីនី មកពីវិទ្យាល័យ ហ៊ុន សែន ចំការលើ ខេត្តកំពង់ចាម មានទំនុកចិត្តលើការប្រឡងជាប់ ៩០% និងអះអាងថា នឹងយកនិទ្ទេសល្អជូនឪពុកម្តាយ។
2
Media is too big
VIEW IN TELEGRAM
លោក ស្រេង តារា បេក្ខជនប្រឡងបាក់ឌុបនៅមណ្ឌលគរុកោសល្យភូមិភាគខេត្ត កំពង់ចាម បានបង្ហាញថា ពឹងលើសមត្ថភាពខ្លួនឯង មានសង្ឃឹមប្រឡងជាប់ ៧០%។
2
Media is too big
VIEW IN TELEGRAM
សូមគោរពអញ្ជើញឯកឧត្តម លោជំទាវលោក លោកស្រី អ្នកនាងកញ្ញា តាមដាននឹងបទសម្ភាសន៍ជាមួយ វរសេនីយ៍ឯក ហេង ដាឡែន និងអាណាព្យាបាលសិស្ស និងទស្សនាទិដ្ឋភាពនៅក្រៅបរិវេណមណ្ឌលប្រឡងគរុកោសល្យភូមិភាគខេត្តកំពង់ចាម ដូចតទៅ
2
Media is too big
VIEW IN TELEGRAM
វីដេអូ៖ អភិបាលរងខេត្តកំពង់ចាម កាត់បើកស្រោមវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ ដោយថ្ងៃនេះមានវិញ្ញាសារ ៤មុខ ដែលត្រូវធ្វើសំណេរប្រឡង ។