រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
33.8K photos
1.65K videos
21 files
2.19K links
Download Telegram
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យប្រព័ន្ធសុវត្ថិភាព តាមការដ្ឋាននានា ក្នុងក្រុងកំពង់ចាម

(កំពង់ចាម) ដើម្បីធានាបាននូវសុខសុវត្ថិភាព និងភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ ជាពិសេស អាណាព្យាបាល និងសិស្សានុសិស្ស ដែលបានមកស្នាក់នៅក្នុងក្រុងកំពង់ចាម ដើម្បីត្រៀមចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦, នារសៀលថ្ងៃអាទិត្យទី៩ សីហា នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងអភិបាលក្រុងកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេមេគង្គ និងការរៀបចំប្រព័ន្ធសុវត្ថិភាព នៅកន្លែងច្រាំងទន្លេស្រុតបាក់ ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខណៈទឹកទន្លេមេគង្គប៉ុន្មានថ្ងៃនេះ មានការហក់ឡើងលឿនគួរឱ្យព្រួយបារម្ភ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុងកំពង់ចាម ត្រូវពង្រឹងកម្លាំងសន្តិសុខដែលមានស្រាប់ សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងបរិស្ថានល្អ ប្រកបដោយចីរភាព។

ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើការណែនាំដល់ក្រុមហ៊ុន ដែលកំពុងអនុវត្តគម្រោងប្រព័ន្ធទឹកកខ្វក់ និងលូរំដោះទឹកភ្លៀង ក្នុងក្រុងកំពង់ចាម ក្នុងនោះ រួមមាន ការសម្រួលផ្លូវថ្នល់ ការរៀបចំប្រព័ន្ធសុវត្ថិភាព នៅតាមការដ្ឋាននានា ធានាឲ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
2
3
https://www.facebook.com/share/v/1GBXjX94Ea/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
5👍2🙏2
នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរក្រោមអធិបតីភាពឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាកចុះមូលដ្ឋានស្រុកស្រីសន្ធរ នៅសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក អភិបាលនៃគណៈ អភិបាលស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ឃុំ មេឃុំ មេភូមិ នាយកសាលា ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្មៀនឃុំ យុវជន និងក្រុមការងារចុះមូលដ្ឋានឃុំទាំង១៤ សរុប២៧០នាក់ ។
4