នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអមដំណើរឯកឧត្តមលូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ជើញនាំយកនូវទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៥២វត្ត ក្នុងឃុំទាំង ១៤ នៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោច ខែអាសាធ តទៅ ដល់ថ្ងៃ១៥កើត ខែកត្តិក។
ពិធីបុណ្យបានរៀបចំឡើងយ៉ាងអធិកអធមតាមប្រពៃណីព្រះពុទ្ធសាសានា ដោយមានការចូលរួមយ៉ាងកុះករពីអាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទ ដើម្បីរួមគ្នាសាងកុសល និងថែរក្សាលើកស្ទួយវិស័យព្រះពុទ្ធសាសនា។
ក្នុងឱកាសនោះ ឯកឧត្តម លូ គឹមឈន់ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបាល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ជូនចំពោះប្រជាពលរដ្ឋទាំងអស់ផងដែរ ។
ជាមួយគ្នានេះ ឯកឧត្តម លូ គឹមឈន់ និងក្រុមការងារ បានបួងសួងចំពោះគុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនជារៀងរហូត។ ជាពិសេស ឯកឧត្តម និងក្រុមការងារបានបួងសួងប្រគល់កម្លាំងចិត្តជូនដល់វីរយុទ្ធជនដែលកំពុងឈរជើងនៅសមរភូមិមុខ ឱ្យទទួលបាននូវសុខសុវត្ថិភាព និងឈ្នះអស់មារសត្រូវ ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដី។ ឯកឧត្តម និងក្រុមការងារ ក៏បានឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន វីរយុទ្ធជនស្នេហាជាតិ និងញាតិសាលោហិតទាំង៧សណ្ដាន ដែលបានចែកឋានទៅកាន់បរលោក សូមឱ្យបានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ផងដែរថាចំពោះអំណោយទានរបស់ឯកឧត្តម លូ គឹមឈន់ និងក្រុមការងារ ប្រគេនដល់វត្តចំនួន៥២ ក្នុងឃុំទាំង ១៤ ស្រុកស្រីសន្ធរ រួមមានដោយក្នុង១វត្ត ទទួលបានទៀន១គូ គ្រឿងឧបភោគ និងបរិភោគមួយចំនួន និងបច្ច័យ ១.០០០.០០០រៀល , ជូនតាជី យាយជី ២១១នាក់ , គណៈកម្មាការវត្ត និងកម្លាំងការពារ សរុបថវិការួមចំនួន ៧៦.៤០០.០០០រៀល។

❤4
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យប្រព័ន្ធសុវត្ថិភាព តាមការដ្ឋាននានា ក្នុងក្រុងកំពង់ចាម
(កំពង់ចាម) ដើម្បីធានាបាននូវសុខសុវត្ថិភាព និងភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ ជាពិសេស អាណាព្យាបាល និងសិស្សានុសិស្ស ដែលបានមកស្នាក់នៅក្នុងក្រុងកំពង់ចាម ដើម្បីត្រៀមចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦, នារសៀលថ្ងៃអាទិត្យទី៩ សីហា នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងអភិបាលក្រុងកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេមេគង្គ និងការរៀបចំប្រព័ន្ធសុវត្ថិភាព នៅកន្លែងច្រាំងទន្លេស្រុតបាក់ ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខណៈទឹកទន្លេមេគង្គប៉ុន្មានថ្ងៃនេះ មានការហក់ឡើងលឿនគួរឱ្យព្រួយបារម្ភ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុងកំពង់ចាម ត្រូវពង្រឹងកម្លាំងសន្តិសុខដែលមានស្រាប់ សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងបរិស្ថានល្អ ប្រកបដោយចីរភាព។
ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើការណែនាំដល់ក្រុមហ៊ុន ដែលកំពុងអនុវត្តគម្រោងប្រព័ន្ធទឹកកខ្វក់ និងលូរំដោះទឹកភ្លៀង ក្នុងក្រុងកំពង់ចាម ក្នុងនោះ រួមមាន ការសម្រួលផ្លូវថ្នល់ ការរៀបចំប្រព័ន្ធសុវត្ថិភាព នៅតាមការដ្ឋាននានា ធានាឲ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

❤2