រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
33.8K photos
1.66K videos
21 files
2.19K links
Download Telegram
ឯកឧត្ដម លន់ លឹមថៃ អញ្ជើញជាអធិបតីក្នុងពីធីប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនក្នុងឃុំសំពងជ័យ
========
នៅថ្ងៃទី៩ ខែ សីហា ឆ្នាំ២០២៦ ឯកឧត្ដម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

នៅក្នុងពិធីប្រកាសនោះផងដែរ ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងអរគុណ ដល់សមាជិក សមាជិកា ដែលជាក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំសំពងជ័យទាំងអស់បានខិតខំទាំងកម្លាំងកាយចិត្ត និងថវិកា ដើម្បីរួមគ្នាក្នុងការជួយអភិវឌ្ឍភូមិ ឃុំក៏ដូចជាបម្រើប្រជាជនបានយ៉ាងល្អប្រសើរ។

ក្នុងនោះឯកឧត្តមក៏បានស្នើដល់ក្រុមការគណបក្សប្រជាជនកម្ពុជា ត្រូវរួមសាមគ្គីគ្នា ការពារសន្តិភាព ការពារសមិទ្ធផលរបស់សង្គមជាតិ និងចូលរួមធ្វើសកម្មភាពល្អៗឱ្យបានសកម្ម បម្រើផលប្រយោជន៍សង្គមឱ្យបានផុលផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការគោរពស្រលាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងអោយកាន់តែរឹងមាំ ដើម្បីទទួលបានការគាំទ្រ និងឈ្នះគ្រប់ការបោះឆ្នោតនានាសំរាប់ពេលខាងមុខ។

ក្នុងឱកាសនោះឯកឧត្ដម លន់ លឹមថៃ ក៏បានផ្តល់ជូននូវថវិការដល់សមាជិក សមាជិកាដែលជាគណៈកម្មាធិការគណបក្សឃុំសំពងជ័យចំនួន៥០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ២០.០០០រៀល ផ្តល់ជូនដល់នគរបាល និងប្រជាការពារ១២នាក់ ក្នុងម្នាក់ៗថវិកា ២០.០០០រៀលផងដែរ។
នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអមដំណើរឯកឧត្តមលូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកស្រីសន្ធរ បានអញ្ជើញនាំយកនូវទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៥២វត្ត ក្នុងឃុំទាំង ១៤ នៃស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ‎

តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោច ខែអាសាធ តទៅ ដល់ថ្ងៃ១៥កើត ខែកត្តិក។

ពិធីបុណ្យបានរៀបចំឡើងយ៉ាងអធិកអធមតាមប្រពៃណីព្រះពុទ្ធសាសានា ដោយមានការចូលរួមយ៉ាងកុះករពីអាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទ ដើម្បីរួមគ្នាសាងកុសល និងថែរក្សាលើកស្ទួយវិស័យព្រះពុទ្ធសាសនា។

ក្នុងឱកាសនោះ ឯកឧត្តម លូ គឹមឈន់ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបាល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ជូនចំពោះប្រជាពលរដ្ឋទាំងអស់ផងដែរ ។

ជាមួយគ្នានេះ ឯកឧត្តម លូ គឹមឈន់ និងក្រុមការងារ បានបួងសួងចំពោះគុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនជារៀងរហូត។ ជាពិសេស ឯកឧត្តម និងក្រុមការងារបានបួងសួងប្រគល់កម្លាំងចិត្តជូនដល់វីរយុទ្ធជនដែលកំពុងឈរជើងនៅសមរភូមិមុខ ឱ្យទទួលបាននូវសុខសុវត្ថិភាព និងឈ្នះអស់មារសត្រូវ ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដី។ ឯកឧត្តម និងក្រុមការងារ ក៏បានឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន វីរយុទ្ធជនស្នេហាជាតិ និងញាតិសាលោហិតទាំង៧សណ្ដាន ដែលបានចែកឋានទៅកាន់បរលោក សូមឱ្យបានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ផងដែរថាចំពោះអំណោយទានរបស់ឯកឧត្តម លូ គឹមឈន់ និងក្រុមការងារ ប្រគេនដល់វត្តចំនួន៥២ ក្នុងឃុំទាំង ១៤ ស្រុកស្រីសន្ធរ រួមមានដោយក្នុង១វត្ត ទទួលបានទៀន១គូ គ្រឿងឧបភោគ និងបរិភោគមួយចំនួន និងបច្ច័យ ១.០០០.០០០រៀល , ជូនតាជី យាយជី ២១១នាក់ , គណៈកម្មាការវត្ត និងកម្លាំងការពារ សរុបថវិការួមចំនួន ៧៦.៤០០.០០០រៀល។
4