រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
33.9K photos
1.66K videos
21 files
2.19K links
Download Telegram
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាព ស្ពានបេតុងស្ទឹងឆ្វេង ស្រុកកងមាស

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារ មន្ទីរ អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាព ស្ពានបេតុងស្ទឹងឆ្វេង ដែលតភ្ជាប់ពីឃុំព្រែកកុយ​ ស្រុកកងមាស​ ទៅឃុំច្បារអំពៅ​ ស្រុកបាធាយ​ ខេត្តកំពង់ចាម ដែលសម្រេចការសាងសង់
រួចរាល់ ១០០%។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា នៅអំឡុងឆ្នាំ ២០២៤ បន្ទាប់ពីមានការស្នើសុំពីបងប្អូនប្រជាពលរដ្ឋ ក្នុងការកសាងស្ពានឈើមួយកន្លែង ស្ថិតនៅតំបន់ស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ក្មួយៗសិស្សានុសិស្ស នារដូវទឹកឡើង ពោលគឺតាមរយៈការស្នើសុំរបស់រដ្ឋបាលខេត្តកំពង់ចាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានសម្រេចផ្តល់ការស្ថាបនាជាស្ពានបេតុងតែម្តង ដើម្បីសម្រួលដល់ ការធ្វើដំណើរបានយូរអង្វែង និងសុវត្ថិភាពទៀតផង។

ឯកឧត្តម អភិបាលខេត្ត បន្តថា គម្រោងស្ថាបនាស្ពានស្ទឹងឆ្វេង គឺជាស្ពានបេតុង សរសៃដែកប្រវែង ៨៤ម៉ែត្រ ទទឹង ១០ម៉ែត្រ ក្នុងនោះក៏មានការស្ថាបនាផ្លូវសងខាងក្បាលស្ពាន ប្រភេទកៅស៊ូពីរស្រទាប់ស្តើង (DBST) ប្រវែង ២៨៧ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម ១ម៉ែត្រសងខាង ដែលគ្រោងត្រូវប្រើប្រាស់ពេលវេលាសាងសង់រយៈពេល ១ឆ្នាំ ហើយបើគិតមកដល់ពេលនេះ សំណង់ខាងលើ សម្រេចបាន ១០០%ហើយ និងបានដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ន៕
8🙏5👏2😁1
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ពានបេតុងស្ទឹងឆ្វេង ដែលបានស្ថាបនារួចរាល់
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពការសាងសង់ឧបដ្ឋានសាលា នៅវត្តជំនីក ស្រុកកោះសូទិន
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យច្រាំងទន្លេប្រវែង ២០០ម៉ែត្រ ដែលស្ថាបនារួចរាល់ ១០០%
នៅបរិវេណវត្តនាគនិគ្រោធារាម ហៅវត្តជីហែ ស្រុកកោះសូទិន
7👍2👏2
5👍2👏2
7👍2👏2
6👍2👏2
5👍2👏2
4👍2🙏2
4👍2🙏2
4👍2🙏2