រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
33.9K photos
1.66K videos
21 files
2.19K links
Download Telegram
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេ នៅស្រុកកោះសូទិន

(កំពង់ចាម) ឆ្លើយតបតាមសំណើសុំអន្តរាគមន៍ របស់រដ្ឋបាលខេត្តកំពង់ចាម ពីបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ស្រុកកោះសូទិន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ គម្រោងការពារច្រាំងទន្លេមេគង្គ ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន តាមសំណើ។

ប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន មានភាពកក់ក្ដៅក្នុងការរស់នៅនិងសប្បាយចិត្តយ៉ាងខ្លាំងដោយទទួលបានសមិទ្ធផលថ្មីស្រឡាងមួយទៀត គឺគម្រោងការពារច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិផ្សារថ្មី និងភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានប្រវែងសរុប ៦០០ម៉ែត្រ ដោយក្នុងនោះរៀបជាប្រអប់ថ្ម (Gabion boxes) ប្រវែង២០០ ម៉ែត្រ និងប្រើប្រាស់ក្រណាត់បាវ (Geotextile) មានប្រវែង ៤០០ម៉ែត្រ ដោយច្រកខ្សាច់តម្រៀបតាមបណ្តោយច្រាំងទន្លេ និងតាមជើងទេបណ្តោយច្រាំង ដើម្បីការពារការហូរច្រោះ និងបាក់ស្រុតច្រាំង ដោយគិតមកដល់ពេលនេះ សម្រេចលទ្ធផល ១០០%
កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងដំណើរអញ្ជើញចុះពិនិត្យវឌ្ឍនភាពសំណង់ខាងលើ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមចូលរួមត្រេកអរ ជាមួយបងប្អូនប្រជាពលរដ្ឋអ្នកស្រុកកោះសូទិន ដែលទទួលបានសមិទ្ធផលដ៏ធំសម្បើមនេះ និងសូមរួមគ្នាការពារ ថែទាំ នូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជន៕
8🙏1
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យដំណេីរការ​ នៃការងារសាងសង់ឧបដ្ឋានសាលា (សាលាឆាន់) វត្តពោធិវង្ស​ ហៅវត្ត(ជំនីក)​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចវិបុលសេនាភក្ដី​ សាយ​ ឈុំ​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពជា​ និងលោកជំទាវ​ ស្ថិតក្នុងឃុំពាមប្រធ្នោះ​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម​។
6🙏1
Media is too big
VIEW IN TELEGRAM
សហភាពសហព័ន្ធយុវជនកម្ពុជាកំពង់ចាម បានរួមចំណែកយ៉ាងសកម្ម ក្នុងការជួយសម្របសម្រួលដល់បេក្ខជន បេក្ខនារី នាឱកាសប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នេះ