នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការរដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាម បានអញ្ជើញចូលរួម
កិច្ចប្រជុំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្រោមអអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ធ្វើនៅ ទីស្ដីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ។ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន , ឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្ត ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ និងសមាជិក សមាជិកាផងដែរ។
កិច្ចប្រជុំធ្វើឡើង ក្នុងគោលបំណង៖ ដើម្បី បូកសរុបលទ្ធផលការងារឆមាសទី១ ដាក់ចេញទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២៦ របស់ គ.ជ.ប.ជ, ប្រមូលធាតុចូលពីសមាជិក គ.ជ.ប.ជ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប្រធាន គ.ជ.ប.ជ សម្រាប់អនុវត្តបន្ត។

❤5
អភិបាលខេត្តកំពង់ចាម ស្នើដល់ម្ចាស់ផ្ទះជួលទាំងអស់សូមកុំដំឡើងថ្លៃ នៅថ្ងៃប្រឡងបាក់ឌុប ឆ្នាំ២០២៦
កំពង់ចាម ៖ ដើម្បីជួយសម្រាលការចំណាយរបស់អាណាព្យាបាល និងបេក្ខជនប្រឡង មកពីតាមបណ្តាស្រុកនានា ត្រូវស្នាក់នៅក្នុងក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវ និងស្នើដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលទាំងអស់ក្នុងខេត្ត សូមកុំឆ្លៀតឱកាសដំឡើងថ្លៃឈ្នួលខុសធម្មតា នៅក្នុងអំឡុងពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ ខាងមុខនេះ។ ការស្នើឡើងបែបនេះ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំនៅសាលប្រជុំសាលាខេត្តកំពង់ចាម។
ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា ថ្ងៃប្រឡងបាក់ឌុប គឺជាព្រឹត្តិការណ៍អប់រំថ្នាក់ជាតិដ៏មានតម្លៃ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មិនថាក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ក៏ដូចជាការផ្តល់នូវការឧបត្ថម្ភគាំទ្រផ្នែកសេវាកម្មស្នាក់នៅ និងម្ហូបអាហារក្នុងតម្លៃសមរម្យ ព្រមទាំងមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។
ឯកឧត្តម ក៏បានណែនាំដល់ អាជ្ញាធរក្រុងកំពង់ចាម និងផ្នែកពាក់ព័ន្ធ ត្រូវចុះផ្ទាល់តាមបណ្តាផ្ទះសំណាក់ និងផ្ទះជួលនានាក្នុងក្រុង ដើម្បីធ្វើការអប់រំ ណែនាំ និងស្វែងយល់ពីស្ថានភាពជាក់ស្តែង ដោយស្មារតីសហការ និងយោគយល់គ្នា ក្នុងគោលបំណងបង្ការកុំឱ្យមានការឆ្លៀតឱកាសដំឡើងថ្លៃបន្ទប់ស្នាក់នៅពីសំណាក់ម្ចាស់អាជីវកម្មមួយចំនួន។
ជាមួយគ្នានេះដែរ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នឹងចុះតាមដាន និងជួយសម្របសម្រួល ដើម្បីធានាថាបេក្ខជនទាំងអស់ទទួលបាននូវសុវត្ថិភាព ភាពកក់ក្តៅ និងភាពងាយស្រួលក្នុងការធ្វើដំណើរមកទីតាំងប្រឡង ព្រមទាំងមានកន្លែងស្នាក់នៅសមរម្យក្នុងអំឡុងពេលប្រឡងប្រកបដោយជោគជ័យ៕

❤6
នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ផ្នែករដ្ឋបាលជលផលកំពង់សៀម ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន ២ករណី ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖
#ករណីទី១
-ឧបករណ៍លូស្បៃមុងចំនួន ១២មាត់
-របាំងស្បៃមុងប្រវែង ៦០០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ៣០០ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ៣៦គីឡូក្រាម
នៅចំណុចតាមដងទន្លេមេគង្គភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
#ករណីទី២
-ឧបករណ៍លូស្បៃមុងចំនួន ៥មាត់
-របាំងស្បៃមុងប្រវែង ២៥០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ១២៥ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ២០គីឡូក្រាម
នៅចំណុចក្នុងព្រែកខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។