រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.5K photos
1.95K videos
21 files
2.33K links
Download Telegram
សារលិខិតជូនពររបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ ដ៏ឧត្តុង្គឧត្តម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ 🙏❤️🎂🎉
❤10
https://www.facebook.com/share/p/1EWvnpZDbX/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
❤8
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រចាំឆមាសទី១ ឆ្នាំ២០២៦

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តបទបញ្ជាលេខ ០១ ប.ប. និងអនុក្រឹត្យលេខ ០៣ អនក្រ. ស្តីពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ហៅកាត់ថា គ.ប.ឆ.ប.ខ. ប្រចាំឆមាសទី១ ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុកទាំង១០ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីវាយតម្លៃលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារយ៉ាងសកម្មរបស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីទប់ស្កាត់មិនឱ្យបទល្មើសប្រភេទនេះងើបឡើងវិញ។

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ឱកាសជូនអាជ្ញាធរក្រុង-ស្រុក ធ្វើការរាយការណ៍អំពីសភាពការណ៍ និងលទ្ធផលនៃការអនុវត្តការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដើម្បីដោះស្រាយ និងសម្របសម្រួលឱ្យបានទាន់ពេលវេលា។

ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក បន្តចុះធ្វើរដ្ឋបាលចំហនៅតាមដងផ្លូវឱ្យបានជាប់ជាប្រចាំ សំដៅធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋក្នុងសហគមន៍៕
❤9👏2
Media is too big
VIEW IN TELEGRAM
រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តបទបញ្ជាលេខ ០១ ប.ប. និងអនុក្រឹត្យលេខ ០៣ អ.ន.ក្រ. ស្តីពីការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ (ONLINE SCAMS) ប្រចាំឆមាសទី១ ឆ្នាំ២០២៦
❤4
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម៖ ការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងពីល្បិចកលបទល្មើសអនឡាញ នឹងប្រែក្លាយពួកគាត់ «ជាភ្នែក និងច្រមុះ» របស់សមត្ថកិច្ចក្នុងការបង្ការ ទប់ស្កាត់ និងលុបបំបាត់បទល្មើសឱ្យទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់
❤5
នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការរដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាម បានអញ្ជើញចូលរួម
កិច្ចប្រជុំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្រោមអអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ធ្វើនៅ ទីស្ដីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ។ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន , ឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្ត ទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ និងសមាជិក សមាជិកាផងដែរ។

កិច្ចប្រជុំធ្វើឡើង ក្នុងគោលបំណង៖ ដើម្បី បូកសរុបលទ្ធផលការងារឆមាសទី១ ដាក់ចេញទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២៦ របស់ គ.ជ.ប.ជ, ប្រមូលធាតុចូលពីសមាជិក គ.ជ.ប.ជ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប្រធាន គ.ជ.ប.ជ សម្រាប់អនុវត្តបន្ត។
❤5
អភិបាលខេត្តកំពង់ចាម ស្នើដល់ម្ចាស់ផ្ទះជួលទាំងអស់សូមកុំដំឡើងថ្លៃ នៅថ្ងៃប្រឡងបាក់ឌុប ឆ្នាំ២០២៦

កំពង់ចាម ៖ ដើម្បីជួយសម្រាលការចំណាយរបស់អាណាព្យាបាល និងបេក្ខជនប្រឡង មកពីតាមបណ្តាស្រុកនានា ត្រូវស្នាក់នៅក្នុងក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវ និងស្នើដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលទាំងអស់ក្នុងខេត្ត សូមកុំឆ្លៀតឱកាសដំឡើងថ្លៃឈ្នួលខុសធម្មតា នៅក្នុងអំឡុងពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ ខាងមុខនេះ។ ការស្នើឡើងបែបនេះ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំនៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា ថ្ងៃប្រឡងបាក់ឌុប គឺជាព្រឹត្តិការណ៍អប់រំថ្នាក់ជាតិដ៏មានតម្លៃ ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ មិនថាក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ក៏ដូចជាការផ្តល់នូវការឧបត្ថម្ភគាំទ្រផ្នែកសេវាកម្មស្នាក់នៅ និងម្ហូបអាហារក្នុងតម្លៃសមរម្យ ព្រមទាំងមិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។

ឯកឧត្តម ក៏បានណែនាំដល់ អាជ្ញាធរក្រុងកំពង់ចាម និងផ្នែកពាក់ព័ន្ធ ត្រូវចុះផ្ទាល់តាមបណ្តាផ្ទះសំណាក់ និងផ្ទះជួលនានាក្នុងក្រុង ដើម្បីធ្វើការអប់រំ ណែនាំ និងស្វែងយល់ពីស្ថានភាពជាក់ស្តែង ដោយស្មារតីសហការ និងយោគយល់គ្នា ក្នុងគោលបំណងបង្ការកុំឱ្យមានការឆ្លៀតឱកាសដំឡើងថ្លៃបន្ទប់ស្នាក់នៅពីសំណាក់ម្ចាស់អាជីវកម្មមួយចំនួន។

ជាមួយគ្នានេះដែរ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នឹងចុះតាមដាន និងជួយសម្របសម្រួល ដើម្បីធានាថាបេក្ខជនទាំងអស់ទទួលបាននូវសុវត្ថិភាព ភាពកក់ក្តៅ និងភាពងាយស្រួលក្នុងការធ្វើដំណើរមកទីតាំងប្រឡង ព្រមទាំងមានកន្លែងស្នាក់នៅសមរម្យក្នុងអំឡុងពេលប្រឡងប្រកបដោយជោគជ័យ៕
❤6