រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.5K photos
1.95K videos
21 files
2.33K links
Download Telegram
នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល ប្រធានស.ស.យ.ក. ខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងវេទិកាចែករំលែកបទពិសោធន៍សិក្សានៅក្រៅប្រទេស នៅអគារពហុបំណង ស.ស.យ.ក. ខេត្តកំពង់ចាម
ដោយមានការអញ្ជើញចូលរួមពី លោកសាស្រ្តាចារ្យ Jin Sato សាស្ត្រាចារ្យនៅសាកលវិទ្យាល័យតូក្យូ និងជានាយកវិទ្យាស្ថានសិក្សាស្រាវជ្រាវជាន់ខ្ពស់ពីអាស៊ី, លោកបណ្ឌិត ថុល ណាឌី, អ្នកសម្របសម្រួកកម្មវិធីនិងមានការអញ្ជេីញចូលរួមពីលោក លោកស្រី អនុប្រធាន សមាជិកអចិន្ត្រៃយ៍ និងគណៈកម្មាធិការស.ស.យ.ក.ខេត្ត ព្រមទាំងមានសិស្ស និស្សិតមកពីតាមសកលវិទ្យាល័យកនុងខេត្តកំពង់ចាមផងដែរ។
❤4
❤5😁1
សារលិខិតជូនពររបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីចម្រើនជន្មាយុគម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ ដ៏ឧត្តុង្គឧត្តម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ 🙏❤️🎂🎉
❤10
https://www.facebook.com/share/p/1EWvnpZDbX/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
❤8
អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ប្រចាំឆមាសទី១ ឆ្នាំ២០២៦

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តបទបញ្ជាលេខ ០១ ប.ប. និងអនុក្រឹត្យលេខ ០៣ អនក្រ. ស្តីពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ហៅកាត់ថា គ.ប.ឆ.ប.ខ. ប្រចាំឆមាសទី១ ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុកទាំង១០ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីវាយតម្លៃលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារយ៉ាងសកម្មរបស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីទប់ស្កាត់មិនឱ្យបទល្មើសប្រភេទនេះងើបឡើងវិញ។

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ឱកាសជូនអាជ្ញាធរក្រុង-ស្រុក ធ្វើការរាយការណ៍អំពីសភាពការណ៍ និងលទ្ធផលនៃការអនុវត្តការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ដើម្បីដោះស្រាយ និងសម្របសម្រួលឱ្យបានទាន់ពេលវេលា។

ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក បន្តចុះធ្វើរដ្ឋបាលចំហនៅតាមដងផ្លូវឱ្យបានជាប់ជាប្រចាំ សំដៅធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋក្នុងសហគមន៍៕
❤9👏2