រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.5K photos
1.95K videos
21 files
2.33K links
Download Telegram
https://www.facebook.com/share/v/1F8hG1wBBR/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
❤4👍1
https://www.facebook.com/share/v/18yqv39jQs/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
❤4👍1
https://www.facebook.com/share/v/1ETNJVw5Ra/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
❤7👍1
វេលាម៉ោង៧:០០នាទីព្រឹក ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦

មន្រ្តីសាលាខេត្តកំពង់ចាម បានបំពេញកាតព្វកិច្ចចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា🙏🇰🇭
❤6
នៅថ្ងៃទី៣ ខែសីហាឆ្នាំ ២០២៦ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម និងអនុប្រធានពន្ធនាគារ មន្ត្រីំនាញ ចូលរួមពិធីសំណេះសំណាលតម្រង់ទិសដល់មន្ត្រីពន្ធនាគារ ដែលត្រៀមទៅសិក្សាវគ្គបំប៉នជំនាញសន្តិសុខសុវត្ថិភាពពន្ធនាគាររយៈពេល៣ខែជំនាន់១០នៅវៀតណាម  តាមប្រព័ន្ធ Zoom ។
   
ឯកឧត្តម សួស ប្រាថ្នា និង ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការចុះពិនិត្យនិងវាយតម្លៃការផ្ដល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តកំពង់ចាម ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម។

កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប. និងប្រធាន-អនុប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុកទាំង១០ ប្រធានមន្ទីរ-អង្គភាពជំនាញ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយ ប្រធានការិយាល័យរៀបចំដេនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបាន ចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅរដ្ឋបាលខេត្តកំពង់ចាម នាពេលនេះ។ ឯកឧត្តមអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត សូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជានិច្ចកាល ឯកឧត្តម តែងបានផ្តល់នូវទស្សនៈទានល្អៗ ដើម្បីជាទន់ក្នុងការដឹកនាំប្រកបដោយចីរភាព និងប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្តម សួស ប្រាថ្នា បានលើកឡើងថា កិច្ចប្រជុំនេះរៀបចំឡើងតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របតាមកង្វល់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងភាពងាយស្រួលរបស់ប្រជាពលរដ្ឋក្នុងការទទួលសេវារដ្ឋបាល។

ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា «ការចុះមកពេលនេះ គឺដើម្បីរួមគ្នាពិនិត្យ និងកែលម្អប្រព័ន្ធការងារឱ្យកាន់តែរលូន មិនមែនជាការចុះមកដកស្រង់កំហុស ឬដាក់សម្ពាធលើអង្គភាពណាមួយនោះឡើយ»។ ក្រុមការងារចង់ស្វែងយល់ពីបញ្ហាប្រឈមជាក់ស្តែង ដើម្បីជួយសម្រួល និងកំណត់ស្ថាប័នទទួលខុសត្រូវឱ្យបានច្បាស់លាស់ សំដៅធានាថា រាល់ឯកសាររបស់ប្រជាពលរដ្ឋទទួលបានការមើលថែ និងដោះស្រាយបានទាន់ពេលវេលា។

ផ្អែកលើការចុះសិក្សានៅតាមបណ្តារាជធានី-ខេត្តចំនួន ៦ កន្លងមក ក្រុមការងារសង្កេតឃើញថា វិស័យដែនដី សំណង់ និងសូរិយោដី នៅមាននីតិវិធីស្មុគស្មាញ និងឆ្លងកាត់ច្រើនដំណាក់កាល។ ចំពោះខេត្តកំពង់ចាម គឺជាខេត្តទី៧ នៃបេសកកម្មនេះ ហើយក៏ជាខេត្តគំរូមួយដែលធ្វើបានល្អ ដែលក្រុមការងារត្រូវសិក្សាដកពិសោធន៍បន្ថែម។

ឯកឧត្តម សួស ប្រាថ្នា បានលើកទឹកចិត្តឱ្យមន្ត្រីរាជការ និងភាគីពាក់ព័ន្ធទាំងអស់ ចែករំលែកនូវបទពិសោធន៍ និងបញ្ហាប្រឈមនានាដោយស្មោះត្រង់ ដើម្បីឱ្យក្រុមការងារបូកសរុបធាតុចូល ជូនថ្នាក់ដឹកនាំ និងគោរពស្នើសុំគោលការណ៍ណែនាំពី សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងគោលដៅកែសម្រួលនីតិវិធីការងារឱ្យកាន់តែសាមញ្ញ និងបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕