រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.4K photos
1.95K videos
21 files
2.33K links
Download Telegram
អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទំនប់ទឹកស្រោចស្រប ក្នុងស្រុកបាធាយ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៦ បានដឹកនាំមន្ទីរ/អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពទំនប់ទឹក ស្រោចស្រប ពោធិតាត្រេស ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ដើម្បីត្រៀមឆ្លើយតបក្នុងស្រោចស្របដំណាំស្រូវទៅតាមតម្រូវការរបស់ប្រជាកសិករនៅតំបន់នោះ សំដៅធ្វើយ៉ាងណាឱ្យដំណាំស្រូវទទួលបានទិន្នផលខ្ពស់។
❤13👍1
Media is too big
VIEW IN TELEGRAM
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ ឃុំសណ្តែក​ និងប្រកាសញ្ជូលសមាជិកបក្សចំនួន​ 648នាក់​ ក្នុងឃុំសណ្តែក​ ស្រុកបាធាយ

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
❤8
https://www.facebook.com/share/v/1TpNuCB2tD/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
❤6
នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងលោកជំទាវ បាននាំយកទៀនចំណាំព្រះវស្សា ព្រមទាំងថវិកា និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ចំនួនបីវត្ត គឺវត្តត្រពាំងស្លា វត្តប្រាសាទ និងវត្តអំពិលទ្វា ស្ថិតនៅក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ឯកឧត្តមបានលើកឡើងថា រៀងរាល់ពេលចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធសាសនិក តែងតែនាំគ្នាយកទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗ និងគ្រឿងឧបភោគបរិភោគ ទៅវេប្រគេនដល់ព្រះសង្ឃ តាមវត្តអារាមនានា ដើម្បីបានដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ក្នុងពេលវេលា នៃរដូវកាលចូលព្រះវស្សាអស់កាលត្រីមាសក្នុងរយៈពេល ៣ ខែនេះ។ ក្នុងនោះឯកឧត្តម ក៏បានលើឡើងផងដែរអំពីការីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្រោមម្លប់នៃសុខសន្តិភាព ក្រោមកាដឹងនាំដ៍ល្អរបស់រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើអោយប្រទេសជាតិមានឯកភាពជាតិ និងរួមគ្នាក៍សាងនូវប្រទេសអោយកានតែមានការអភិវឌ្ឍ។

លើសពីនេះ ឯកឧត្តមក៏បានថ្លែងកោតសរសើ ក៏ដូចជាសំណូមពរដល់អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ត្រូវខិតខំបំពេញការងារបំរើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត និងលើកទឹកចិត្តឧ្យខិតខំបន្ថែមទៀតទៅលើគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដើម្បីលុបបំបាត់នូវបញ្ហាអបាយមុខនិងភាពអសន្តិសុខនានា ដែលធ្វើអោយរាំងស្ទះដល់ដំណើការរីកចម្រើនរបស់ភូមិ ឃុំ សង្កាត់ក៍ដូចជាសង្គមជាតិរបស់យើង។

នៅក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានបួងសួងចំពោះគុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនជារៀងរហូត។ ជាពិសេស ឯកឧត្តម លោកជំទាវ បានបួងសួងប្រគល់កម្លាំងចិត្តជូនដល់វីរយុទ្ធជនដែលកំពុងឈរជើងនៅសមរភូមិមុខ ឱ្យទទួលបាននូវសុខសុវត្ថិភាព និងឈ្នះអស់មារសត្រូវ ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដី។ ជាមួយគ្នានេះដែរ ឯកឧត្តម លោកជំទាវ ក៏បានឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន វីរយុទ្ធជនស្នេហាជាតិ និងញាតិសាលោហិតទាំង៧សណ្ដាន ដែលបានចែកឋានទៅកាន់បរលោក សូមឱ្យបានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ផងដែរថាចំពោះអំណោយទានរបស់ឯកឧត្តម លន់ លឹមថៃ និងលោកជំទាវ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាទាំងបីវត្ត ដោយក្នុងមួយវត្តទទួលបាន
ទៀនវស្សា ១គូ , អង្ករ ៥០គីឡូ , ទឹកក្រូច ២កេះ , ទឹកសុទ្ធ ២កេះ , ទឹកត្រី ទឹកសុីអុីវ ត្រីខ មី សាដក់ និងបច្ច័យ ៥១០.០០០រៀល
និងជូនយាយតាចូលរួមចំនួន ៥២នាក់ ក្នុងម្នាក់ៗ ១០.០០០រៀល , ជូនប្រជាការពារ នគរបាលប៉ុស្តិ៍ និងកងរាជអាវុធហត្ត ២៥នាក់ ក្នុងម្នាក់ៗ ២០.០០០រៀល សរុបថវិការ ៤.២០០.០០០រៀល។
Media is too big
VIEW IN TELEGRAM
នៅថ្ងៃអាទិត្យទី២ ខែសីហា នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវបេតុងស្រុតបាក់ ស្ថិតនៅទំនប់តំបន់កែប្រែ ក្នុងឃុំស្រក ស្រុកកំពង់សៀម ដើម្បីសិក្សាលទ្ធភាពក្នុងការស្តារ និងជួសជុលឡើងវិញឲ្យបានទាន់ពេលវេលា។
https://www.facebook.com/share/v/198AYP8rWi/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
❤4
ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ៥២វត្ត នៅស្រុកស្ទឹងត្រង់

(កំពង់ចាម) នៅព្រឹកថ្ងៃអាទិត្យទី២ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ និងមន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងឯកឧត្តម លោកជំទាវតំណាងព្រឹទ្ធសភា បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃដែលគង់រង់ចាំព្រះវស្សា ចំនួន ៥២វត្ត ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលពិធីនេះត្រូវបានរៀបចំឡើងនៅ វត្តគីរីវនារាម (ហៅវត្តស្ទឹងត្រង់) ស្ថិតនៅភូមិព្រែកបារាំង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

នាឱកាសនោះ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក៏បានវេប្រគេន ទៀនចំណាំព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ត្រូវបានវេរប្រគេនដល់ព្រះសង្ឃដែលគង់រង់ចាំព្រះវស្សាមកពី សរុបចំនួន ៥២វត្ត ទូទាំងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីសម្រួលដល់កិច្ចប្រតិបត្តិធម៌វិន័យ និងការសិក្សារៀនសូត្ររបស់ព្រះសង្ឃក្នុងអំឡុងពេលត្រីមាសនៃរដូវវស្សានេះ។

បើតាមទំនៀមទម្លាប់ ព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្លួនតាមពុទ្ធឱវាទ។ បងប្អូនដែល ជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធី បុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេនព្រះសង្ឃតាមលទ្ធភាពផងដែរ៕