រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.4K photos
1.95K videos
21 files
2.33K links
Download Telegram
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកស្រីសន្ធរ លើកទី២៦ អាណត្តិទី៤ ឆ្នាំទី២
------------•••-------------
នាព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុកស្រីសន្ធរ និងលោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកស្រីសន្ធរ អាណត្តិទី៤ លើកទី២៦ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រីសន្ធរ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក នាយកស្តីទី និងនាយករងរដ្ឋបាលស្រុក តំណាងកងកម្លាំងទាំង២ លោកមេឃុំទាំង១៤ ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុកទាំង១៣ ព្រមទាំងអង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។

កិច្ចប្រជុំបានផ្តោតលើការពិនិត្យ ពិភាក្សា និងវាយតម្លៃលទ្ធផលការងារកន្លងមក ព្រមទាំងលើកទិសដៅការងារបន្ត សំដៅពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ការអនុម័តប្រាក់រង្វាន់ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងបញ្ហាផ្សេងៗ។
❤5
Media is too big
VIEW IN TELEGRAM
ថ្នាក់ដឹកនាំខេត្តកំពង់ចាម នាំយកទៀនវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ៤វត្ត ក្នុងក្រុងកំពង់ចាម។
Media is too big
VIEW IN TELEGRAM
ព្រះចៅអធិការវត្តខេមវ័ន ក្រុងកំពង់ចាម មានសង្ឃដីកាថា ការប្រកាន់ភ្ជាប់ព្រះពុទ្ធ សាសនាពីប្រជាពលរដ្ឋបាននាំមកនូវសន្តិភាពផ្លូវចិត្ត និងចូលរួមថែរក្សាព្រះពុទ្ធសាសនា។
Media is too big
VIEW IN TELEGRAM
លោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ចាម អំពាវនាវដល់ពុទ្ធបរិស័ទចំណុះជើងវត្ត នាំយកចង្ហាន់ គ្រឿង ឧបភោគបរិភោគ និងទៀនវស្សា ដើម្បីជួយផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាតាមវត្ត អារាម។
This media is not supported in your browser
VIEW IN TELEGRAM
ប្រជាពលរដ្ឋ រស់នៅស្រុកកំពង់សៀមបានបង្ហាញការពេញចិត្ត និងអរគុណដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ដែលបានផ្តល់ភាពងាយស្រួលក្នុងការមកទទួលយកសេវាសាធារណៈនៅច្រកចេញចូលតែមួយ
❤3
Media is too big
VIEW IN TELEGRAM
កញ្ញា ភ័ណ្ឌ សុវណ្ណដេត បង្ហាញនូវអារម្មណ៍ពេញចិត្តចំពោះការមកទទួលសេវា និងឥរិយាបថរបស់មន្ត្រី នៅការិយាល័យច្រកចេញចូលតែមួយស្រុកកំពង់សៀម
❤5
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ សូមគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសទិវាខួបចម្រើនជន្មាយុ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ
❤6
https://www.facebook.com/share/p/17nfG5e5tX/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
❤4👍1🙏1
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ ឃុំសណ្តែក​ និងប្រកាសញ្ជូលសមាជិកបក្សចំនួន​ 648នាក់​ ក្នុងឃុំសណ្តែក​ ស្រុកបាធាយ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី1 ខែសីហា 2026បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រេីប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ឃុំសណ្តែក​ និងពិធីប្រកាសញ្ជូលសមាជិកបក្សចំនួន​ 648នាក់​ ស្ថិតក្នុងឃុំសណ្តែក​ ស្រុកបាធាយ។

​ស្ថិតក្នុងបរិយាកាសដ៏រីករាយ ស្និទ្ធស្នាលនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនដែលមានស្មារតី និងឆន្ទៈចូលរួមគាំទ្រយ៉ាងក្លៀវក្លា ជាមួយគណបក្សប្រជាជនកម្ពុជា រហូតធ្វើពិធីប្រកាសទទួលស្កាល់នាពេលនេះ។ ទាំងនេះ ស បញ្ជាក់ពីការមើលឃើញនូវការដឹកនាំត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុប្រធានគណបក្ស ជាប្រមុខដឹកនាំ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានបញ្ជាក់ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារសំខាន់មួយ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អ រាល់សកម្មភាពបក្ស ទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់ នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាង កម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ លើការបោះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ពោលគឺសមាជិកបក្សម្នាក់ រាប់ជាសន្លឹកឆ្នោតបានការ ១សន្លឹក។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ។

ឯកឧត្តម ប្រធានគណបក្សខេត្ត ថ្លែងបន្តថា អ្វីដែលជាមោទនភាពថ្មីសម្រាប់ឃុំសណ្តែក គឺ អគារទីស្នាក់ការថ្មីស្រឡាង ដែលជាចំណងដៃដ៏ថ្លៃថ្លា របស់សម្តេចតេជោ-ធិបតី តាមរយៈគណបក្សខេត្ត និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ/ស្រុក ដើម្បីជាការលើកទឹកចិត្ត នូវកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់គណបក្សមូលដ្ឋានឃុំ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងរួមគ្នាថែរក្សានូវសមិទ្ធផលមួយនេះឱ្យប្រើប្រាស់បានគង់វង្សយូរអង្វែង៕
❤3👍1