រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.4K photos
1.94K videos
21 files
2.33K links
Download Telegram
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ផ្នែករដ្ឋបាលជលផលកំពង់សៀម ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន ១ករណីដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖
-ឧបករណ៍លូស្បៃមុងចំនួន ៦មាត់
-របាំងស្បៃមុងប្រវែង ១២០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ៩០ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ៣គីឡូក្រាម
នៅចំណុចតាមដងទន្លេមេគង្គក្រោមកំពង់ចម្លង មហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ផែនការបន្ត នឹងចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកស្រីសន្ធរ លើកទី២៦ អាណត្តិទី៤ ឆ្នាំទី២
------------•••-------------
នាព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុកស្រីសន្ធរ និងលោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកស្រីសន្ធរ អាណត្តិទី៤ លើកទី២៦ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រីសន្ធរ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក នាយកស្តីទី និងនាយករងរដ្ឋបាលស្រុក តំណាងកងកម្លាំងទាំង២ លោកមេឃុំទាំង១៤ ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុកទាំង១៣ ព្រមទាំងអង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។

កិច្ចប្រជុំបានផ្តោតលើការពិនិត្យ ពិភាក្សា និងវាយតម្លៃលទ្ធផលការងារកន្លងមក ព្រមទាំងលើកទិសដៅការងារបន្ត សំដៅពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ការអនុម័តប្រាក់រង្វាន់ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងបញ្ហាផ្សេងៗ។
❤5
Media is too big
VIEW IN TELEGRAM
ថ្នាក់ដឹកនាំខេត្តកំពង់ចាម នាំយកទៀនវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ៤វត្ត ក្នុងក្រុងកំពង់ចាម។
Media is too big
VIEW IN TELEGRAM
ព្រះចៅអធិការវត្តខេមវ័ន ក្រុងកំពង់ចាម មានសង្ឃដីកាថា ការប្រកាន់ភ្ជាប់ព្រះពុទ្ធ សាសនាពីប្រជាពលរដ្ឋបាននាំមកនូវសន្តិភាពផ្លូវចិត្ត និងចូលរួមថែរក្សាព្រះពុទ្ធសាសនា។
Media is too big
VIEW IN TELEGRAM
លោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ចាម អំពាវនាវដល់ពុទ្ធបរិស័ទចំណុះជើងវត្ត នាំយកចង្ហាន់ គ្រឿង ឧបភោគបរិភោគ និងទៀនវស្សា ដើម្បីជួយផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាតាមវត្ត អារាម។
This media is not supported in your browser
VIEW IN TELEGRAM
ប្រជាពលរដ្ឋ រស់នៅស្រុកកំពង់សៀមបានបង្ហាញការពេញចិត្ត និងអរគុណដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ដែលបានផ្តល់ភាពងាយស្រួលក្នុងការមកទទួលយកសេវាសាធារណៈនៅច្រកចេញចូលតែមួយ
❤3
Media is too big
VIEW IN TELEGRAM
កញ្ញា ភ័ណ្ឌ សុវណ្ណដេត បង្ហាញនូវអារម្មណ៍ពេញចិត្តចំពោះការមកទទួលសេវា និងឥរិយាបថរបស់មន្ត្រី នៅការិយាល័យច្រកចេញចូលតែមួយស្រុកកំពង់សៀម
❤5
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតជូនពរ សូមគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសទិវាខួបចម្រើនជន្មាយុ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ
❤6
https://www.facebook.com/share/p/17nfG5e5tX/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
❤4👍1🙏1