រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.4K photos
1.94K videos
21 files
2.33K links
Download Telegram
ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំទាវបណ្ឌិត អ៊ុក ម៉ាលី នាំយកទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តចំនួន ០៥ វត្ត ក្នុងស្រុកជើងព្រៃ

(ស្រុកជើងព្រៃ )នៅព្រឹកថ្ងៃសុក្រ ២ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម អនុប្រធានគណៈកម្មការទី៣នៃរដ្ឋសភា និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកជើងព្រៃ និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ២ (កំពង់ចាម-ត្បូងឃ្មុំ) និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកជើងព្រៃ បាននាំយកទៀនចំណាំព្រះវស្សាចំនួន ១០គូ និងទេយ្យទានជាច្រើនទៀត ព្រមទាំងបច្ចយ័មួយចំនួនធំ ដែលជាសទ្ធាជ្រះថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវបណ្ឌិត ផ្ទាល់ សម្រាប់ប្រគេនចំពោះព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្ត ចំនួន ០៥ វត្ត ក្នុងស្រុកជើងព្រៃ រួមមាន៖ វត្តឈូក ស្ថិតក្នុងឃុំគោករវៀង , វត្តខ្នុរដំបងកើត ស្ថិតក្នុងឃុំខ្នុរដំបង , វត្តផ្ដោជុំ ស្ថិតក្នុងឃុំផ្ដៅជុំ , វត្តង៉ូង ស្ថិតក្នុងឃុំសូទិប និងវត្តព្រៃចារក្នុង ស្ថិតក្នុងឃុំព្រៃចារ ដែលពិធីនេះធ្វើនៅបរិវេណវត្តផ្ដៅជុំ ស្ថិតក្នុងភូមិផ្ដៅកើត ឃុំផ្ដៅជុំ ស្រុកជើងព្រៃ។

ពិធីខាងលើក៏មានការអញ្ជើញចូលរួមពីលោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ, លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក, លោក ខាត់ សុខន ជំនួយការសម្ដេចតេជោ ប្រធានព្រឹទ្ធសភា ព្រមទាំងឯកឧត្តម លោកជំទាវក្រុមការងារចុះជួយតាមបណ្ដាឃុំ និងអាជ្ញាធរស្រុក ភូមិ ឃុំ ជាច្រើនរូបទៀត

ក្នុងឱកាសអញ្ជើញដល់ទីអារាមខាងលើ ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវបណ្ឌិត បានបូជាទៀនធូប ចំពោះព្រះពុទ្ធបដិមាស្នងអង្គព្រះសម្មាសម្ពុទ្ធ ជាកិច្ចរំលឹកនឹកដល់គុណបុណ្យ ព្រះរតនត្រ័យ តាមប្រពៃណីព្រះពុទ្ធសាសនា ដ៏រុងរឿងនៃយើង និងធ្វើបទមនសិការព្រះរតនត្រៃចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមនុញ្ញផលជូនដល់បុព្វការីជនមាន មាតា បិតា ជីដូន ជីតា និងញាតិការគ្រប់ៗសណ្តានផងដែរ។
❤2
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ផ្នែករដ្ឋបាលជលផលកំពង់សៀម ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន ១ករណីដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖
-ឧបករណ៍លូស្បៃមុងចំនួន ៦មាត់
-របាំងស្បៃមុងប្រវែង ១២០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ៩០ដើម
-ចាក់លែងកូនត្រីចម្រុះទម្ងន់ ៣គីឡូក្រាម
នៅចំណុចតាមដងទន្លេមេគង្គក្រោមកំពង់ចម្លង មហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ផែនការបន្ត នឹងចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់។
កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកស្រីសន្ធរ លើកទី២៦ អាណត្តិទី៤ ឆ្នាំទី២
------------•••-------------
នាព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុកស្រីសន្ធរ និងលោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកស្រីសន្ធរ អាណត្តិទី៤ លើកទី២៦ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រីសន្ធរ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក នាយកស្តីទី និងនាយករងរដ្ឋបាលស្រុក តំណាងកងកម្លាំងទាំង២ លោកមេឃុំទាំង១៤ ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុកទាំង១៣ ព្រមទាំងអង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។

កិច្ចប្រជុំបានផ្តោតលើការពិនិត្យ ពិភាក្សា និងវាយតម្លៃលទ្ធផលការងារកន្លងមក ព្រមទាំងលើកទិសដៅការងារបន្ត សំដៅពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ការអនុម័តប្រាក់រង្វាន់ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងបញ្ហាផ្សេងៗ។
❤5
Media is too big
VIEW IN TELEGRAM
ថ្នាក់ដឹកនាំខេត្តកំពង់ចាម នាំយកទៀនវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ៤វត្ត ក្នុងក្រុងកំពង់ចាម។