នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបានដឹកនាំចុះពិនិត្យតាមដានសាលារៀនគោលដៅកម្មវិធីស្បៀងអាហារដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាថ្លុកជ្រៅ ឃុំខ្ចៅ និងសាលាបឋមសិក្សាអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ដោយមានការចូលរួម លោក នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត , នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត , អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត , អភិបាលរងស្រុក , មេឃុំ មន្ត្រីកសិកម្មឃុំ , នាយកសាលាបឋមសិក្សា ថ្លុកជ្រៅ និងអង្គរបាន លោកគ្រូ-អ្នកគ្រូ និងមន្ត្រីពាក់ព័ន្ធចូលរួមផងដែរ។
❤7👍1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាស (ពាក់កណ្តាលខែ) ដើម្បីតាមដាន និងវាយតម្លៃលើវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Zoom) ស្ថិតនៅសាលប្រជុំបន្ទប់ (Video Conference) សាលាខេត្តកំពង់ចាម។