រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.4K photos
1.94K videos
21 files
2.33K links
Download Telegram
សូមជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាបថា ផ្លូវទ្វារទឹក "ទំនប់កែប្រែ" ស្ថិតនៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម បានរងការស្រុតបាក់មុខឈ្នាងទ្វារទឹក និងជើងទេរទំនប់មួយចំហៀង។ ដើម្បីរក្សានូវសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីជំនាញសូមធ្វើការផ្អាកចរាចរបណ្តោះអាសន្ន ចំពោះរថយន្តធុនធំ និងសូមវាងទៅតាមផ្លូវ ឃុំហាន់ជ័យវិញ។ ចំពោះរថយន្តធន់តូច និងម៉ូតូអាចចរាចរបានធម្មតា។
❤2
នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបានដឹកនាំចុះពិនិត្យតាមដានសាលារៀនគោលដៅកម្មវិធីស្បៀងអាហារដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាថ្លុកជ្រៅ ឃុំខ្ចៅ និងសាលាបឋមសិក្សាអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ដោយមានការចូលរួម លោក នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត , នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត , អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត , អភិបាលរងស្រុក , មេឃុំ មន្ត្រីកសិកម្មឃុំ , នាយកសាលាបឋមសិក្សា ថ្លុកជ្រៅ និងអង្គរបាន លោកគ្រូ-អ្នកគ្រូ និងមន្ត្រីពាក់ព័ន្ធចូលរួមផងដែរ។
❤7👍1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាស (ពាក់កណ្តាលខែ) ដើម្បីតាមដាន និងវាយតម្លៃលើវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ (Zoom) ស្ថិតនៅសាលប្រជុំបន្ទប់ (Video Conference) សាលាខេត្តកំពង់ចាម។