រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.3K photos
1.93K videos
21 files
2.33K links
Download Telegram
ក្រសួងផែនការ និងរដ្ឋបាលខេត្តកំពង់ចាម ប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិ ខេត្តកំពង់ចាមឆ្នាំ ២០២៥

(កំពង់ចាម)៖ ឯកឧត្តម រិន វីរ: ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិ ខេត្តកំពង់ចាម ឆ្នាំ២០២៥ នៅមន្ទីរផែនការខេត្តកំពង់ចាម។

ក្នុងឳកាសនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ផ្អែកតាមការព្យាករណ៍បឋមរបស់ នាយកដ្ឋានស្ថិតិគណនេយ្យជាតិ នៃវិទ្យាស្ថានជាតិស្ថិតិ បានបង្ហាញថា ទិន្នន័យផលិតផលក្នុងស្រុកសរុបមានចំនួន ៣.០៧៣លានដុល្លារ និងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់មានចំនួន ២.៨៣០ដុល្លារ ដោយផ្អែកវិស័យសំខាន់៣រួមមាន៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងសេវាកម្ម ដោយយកទិន្នន័យអង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០២៤ ដែលមានប្រជាជនចំនួន ១.០៨៥.៨៨៣នាក់។

ទិន្នន័យនេះ ជាមូលដ្ឋានសម្រាប់ការកំណត់គោលនយោបាយ ការរៀបចំផែនការអភិវឌ្ឍន៍ ការបែងចែកធនធាន ការទាក់ទាញវិនិយោគ និងការតាមដានវឌ្ឍនភាព សេដ្ឋកិច្ចសង្គម។ សម្រាប់ខេត្តកំពង់ចាម ការមានទិន្នន័យ GDP ដែលមានគុណភាព និងអាចជឿទុកចិត្តបាននឹងជួយឱ្យរដ្ឋបាលខេត្ត និងមន្ទីរជំនាញ អាចកំណត់បានកាន់តែច្បាស់ពីវិស័យដែលមានសក្ដានុពល និងវិស័យដែលត្រូវការការគាំទ្របន្ថែម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម រិន វីរៈ បានចាត់ទុកថា ខេត្តកំពង់ចាម គឺជាខេត្តមួយ ដែលមានសក្តានុពលសម្រាប់វិស័យជាច្រើន ជាពិសេសវិស័យកសិកម្ម ឧស្សាហកម្ម (តំបន់សេដ្ឋកិច្ច) និងសេវាកម្ម ដែលជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិខេត្ត។ ជាលទ្ធផល សេដ្ឋកិច្ចខេត្តកំពង់ចាមឆ្នាំ២០២៥ មានទំហំសេដ្ឋកិច្ច ១២ ៣៣៩ ០៨១ លានរៀល ស្មើនឹង ៣ ០៧៦ លានដុល្លារអាម៉េរិក (អត្រាប្តូរប្រាក់៤០១២រៀលក្នុង ១ ដុល្លារ) បើគិតតាមផ្លូវបច្ចុប្បន្ននៅឆ្នាំ២០២៥ ស្មើនឹង ៦,០% នៃសេដ្ឋកិច្ចជាតិ និងមានកំណើនសេដ្ឋកិច្ច ៦,១% (តាមថ្លៃថេរឆ្នាំ២០២៤) ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មាន ២ ៨៣២ ដុល្លារអាម៉េរិក។

ចំពោះរចនាសម្ព័ន្ធសេដ្ឋកិច្ចតាមថ្លៃបច្ចុប្បន្ន៖ វិស័យកសិកម្មមានចំណែក ៣៩,១%, វិស័យឧស្សាហកម្មមានចំណែក ៣៣,៤%, និងវិស័យសេវាកម្មមានចំណែក ២៧,៥%។ ខេត្តកំពង់ចាម មានសក្តានុពលលើវិស័យកសិកម្ម សម្រាប់ផ្គត់ផ្គង់ផលិតផលកសិកម្មសម្រាប់ប្រទេស និងឧស្សាហកម្ម-ទេសចរណ៍ ដែលអាចជំរុញវិស័យសេដ្ឋកិច្ចខេត្តកាន់តែខ្លាំងថែមទៀត៕
❤5
https://www.facebook.com/share/p/1HDPdrzL44/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញនាំយកនូវទៀនចំណាំវស្សា ទេយ្យទាន ប្រគេនចំពោះព្រះសង្ឃដែលគង់នៅវត្តសុវណ្ណពិជ័យរស្មីសង្កែ ស្ថិតនៅភូមិសង្កែ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

នៅក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលរងខេត្ត បានបួងសួងចំពោះគុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនជារៀងរហូត។ ជាពិសេស ឯកឧត្តមបានបួងសួងប្រគល់កម្លាំងចិត្តជូនដល់វីរយុទ្ធជនដែលកំពុងឈរជើងនៅសមរភូមិមុខ ឱ្យទទួលបាននូវសុខសុវត្ថិភាព និងឈ្នះអស់មារសត្រូវ ក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដី។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន វីរយុទ្ធជនស្នេហាជាតិ និងញាតិសាលោហិតទាំង៧សណ្ដាន ដែលបានចែកឋានទៅកាន់បរលោក សូមឱ្យបានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ចំពោះអំណោយទានប្រគេនព្រះសង្ឃដែលគង់នៅវត្តសុវណ្ណពិជ័យរស្មីសង្កែរួមមាន៖ ទៀនចំណាំព្រះវស្សាចំនួន ១គូ សំពត់សាដក គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ បច្ច័យកសាងសរសរកុដិមួយចំនួន និងបានជូនថវិកាដល់លោកតា លោកយាយ ចំនួន ២១២ នាក់ ក្នុងម្នាក់ៗថវិកាចំនួន១០.០០០រៀល ជូនប្រជាការពារភូមិចំនួន ៥នាក់ ក្នុងម្នាក់ៗថវិកាចំនួន២០.០០០រៀល និងជូនវង់ភ្លេងពិណពាទ្យចំនួន ៥នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២០.០០០រៀល ផងដែរ។
សូមស្វាគមន៍ #Cyberlocos សម្រាប់ដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជា និងខេត្តកំពង់ចាម
❤11👍2👏2
https://www.facebook.com/share/p/196LxCBAD3/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
❤10👍2👏2