រដ្ឋបាលខេត្តកំពង់ចាម
10.1K subscribers
37.3K photos
1.93K videos
21 files
2.33K links
Download Telegram
ខេត្តកំពង់ចាម សម្រេចបាន GDP ជាង ៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ដោយប្រាក់ចំណូលមធ្យមម្នាក់ៗកើនដល់ ២,៨៣០ដុល្លារ

(កំពង់ចាម) អាជ្ញាធរខេត្តកំពង់ចាម បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម បាននិងកំពុងបន្តរីកចម្រើនយ៉ាងរឹងមាំ ដោយផ្អែកលើលទ្ធផលនៃផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ឆ្នាំ២០២៥ ដែលបង្ហាញពីកំណើនវិជ្ជមាន និងការកើនឡើងនៃកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត។

ថ្លែងបែបនេះ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុបថ្នាក់ខេត្តឆ្នាំ២០២៥ សម្រាប់ខេត្តកំពង់ចាម នៅមន្ទីរផែនការខេត្ត ក្រោមអធិបតីភាព ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ,រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សា ភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP)៖ ខេត្តកំពង់ចាមសម្រេចបានទំហំទឹកប្រាក់រហូតដល់ ៣,០៧៣ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។ ប្រាក់ចំណូលមធ្យមសម្រាប់មនុស្សម្នាក់ (GDP per Capita)៖ ប្រជាពលរដ្ឋម្នាក់ៗទទួលបានប្រាក់ចំណូលមធ្យមចំនួន ២,៨៣០ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ការរៀបចំ GDP ខេត្តនេះ ត្រូវ​បាន​អនុវត្តតាមវិធីសាស្ត្រ និងស្តង់ដារថ្នាក់ជាតិ ក្រោមការដឹកនាំរបស់ក្រសួងផែនការ និងវិទ្យាស្ថានជាតិស្ថិតិ ដោយមានការចូលរួមផ្តល់ទិន្នន័យពីមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក និងវិស័យឯកជន លើវិស័យសំខាន់ៗចំនួន ៣ ៖ ១. វិស័យកសិកម្ម រួមមាន ៖ ដំណាំ, ចិញ្ចឹមសត្វ, ផលផលិតនេសាទ និងរុក្ខកម្ពុ។ ២. វិស័យឧស្សាហកម្ម រួមមាន៖ រ៉ែ, កម្មន្តសាល, អគ្គិសនី, ទឹកស្អាត និងសំណង់។ ៣. វិស័យសេវាកម្ម រួមមាន៖ លក់ដុំ-លក់រាយ, ដឹកជញ្ជូន និងឃ្លាំងស្តុក, សណ្ឋាគារ និងភោជនីយដ្ឋាន, ហិរញ្ញវត្ថុ និងធាន៉ារ៉ាប់រង, ព័ត៌មាន និងទូរគមនាគមន៍, អចលនទ្រព្យ, ជំនាញវិជ្ជាជីវៈ និងការស្រាវជ្រាវវិទ្យាសាស្ត្រ, រដ្ឋបាលសាធារណៈ, អប់រំ, សុខាភិបាល និងសេវាកម្មផ្សេងៗ៕
❤5👍1
ក្រសួងផែនការ និងរដ្ឋបាលខេត្តកំពង់ចាម ប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិ ខេត្តកំពង់ចាមឆ្នាំ ២០២៥

(កំពង់ចាម)៖ ឯកឧត្តម រិន វីរ: ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិ ខេត្តកំពង់ចាម ឆ្នាំ២០២៥ នៅមន្ទីរផែនការខេត្តកំពង់ចាម។

ក្នុងឳកាសនោះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ផ្អែកតាមការព្យាករណ៍បឋមរបស់ នាយកដ្ឋានស្ថិតិគណនេយ្យជាតិ នៃវិទ្យាស្ថានជាតិស្ថិតិ បានបង្ហាញថា ទិន្នន័យផលិតផលក្នុងស្រុកសរុបមានចំនួន ៣.០៧៣លានដុល្លារ និងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់មានចំនួន ២.៨៣០ដុល្លារ ដោយផ្អែកវិស័យសំខាន់៣រួមមាន៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងសេវាកម្ម ដោយយកទិន្នន័យអង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០២៤ ដែលមានប្រជាជនចំនួន ១.០៨៥.៨៨៣នាក់។

ទិន្នន័យនេះ ជាមូលដ្ឋានសម្រាប់ការកំណត់គោលនយោបាយ ការរៀបចំផែនការអភិវឌ្ឍន៍ ការបែងចែកធនធាន ការទាក់ទាញវិនិយោគ និងការតាមដានវឌ្ឍនភាព សេដ្ឋកិច្ចសង្គម។ សម្រាប់ខេត្តកំពង់ចាម ការមានទិន្នន័យ GDP ដែលមានគុណភាព និងអាចជឿទុកចិត្តបាននឹងជួយឱ្យរដ្ឋបាលខេត្ត និងមន្ទីរជំនាញ អាចកំណត់បានកាន់តែច្បាស់ពីវិស័យដែលមានសក្ដានុពល និងវិស័យដែលត្រូវការការគាំទ្របន្ថែម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងចីរភាព។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម រិន វីរៈ បានចាត់ទុកថា ខេត្តកំពង់ចាម គឺជាខេត្តមួយ ដែលមានសក្តានុពលសម្រាប់វិស័យជាច្រើន ជាពិសេសវិស័យកសិកម្ម ឧស្សាហកម្ម (តំបន់សេដ្ឋកិច្ច) និងសេវាកម្ម ដែលជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិខេត្ត។ ជាលទ្ធផល សេដ្ឋកិច្ចខេត្តកំពង់ចាមឆ្នាំ២០២៥ មានទំហំសេដ្ឋកិច្ច ១២ ៣៣៩ ០៨១ លានរៀល ស្មើនឹង ៣ ០៧៦ លានដុល្លារអាម៉េរិក (អត្រាប្តូរប្រាក់៤០១២រៀលក្នុង ១ ដុល្លារ) បើគិតតាមផ្លូវបច្ចុប្បន្ននៅឆ្នាំ២០២៥ ស្មើនឹង ៦,០% នៃសេដ្ឋកិច្ចជាតិ និងមានកំណើនសេដ្ឋកិច្ច ៦,១% (តាមថ្លៃថេរឆ្នាំ២០២៤) ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មាន ២ ៨៣២ ដុល្លារអាម៉េរិក។

ចំពោះរចនាសម្ព័ន្ធសេដ្ឋកិច្ចតាមថ្លៃបច្ចុប្បន្ន៖ វិស័យកសិកម្មមានចំណែក ៣៩,១%, វិស័យឧស្សាហកម្មមានចំណែក ៣៣,៤%, និងវិស័យសេវាកម្មមានចំណែក ២៧,៥%។ ខេត្តកំពង់ចាម មានសក្តានុពលលើវិស័យកសិកម្ម សម្រាប់ផ្គត់ផ្គង់ផលិតផលកសិកម្មសម្រាប់ប្រទេស និងឧស្សាហកម្ម-ទេសចរណ៍ ដែលអាចជំរុញវិស័យសេដ្ឋកិច្ចខេត្តកាន់តែខ្លាំងថែមទៀត៕
❤5
https://www.facebook.com/share/p/1HDPdrzL44/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin