រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.1K photos
1.78K videos
21 files
2.24K links
Download Telegram
4🙏2
លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម រួមនឹងមន្ត្រីរាជការក្រោមឱវាទ បានពាំនាំ ទេយ្យទាន រួមនឹងបច្ច័យ យកទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅក្នុងវត្តចំនួន ៤វត្ត ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦

បច្ច័យ និង ទេយ្យទាន បាននាំយកទៅប្រគេនដល់ព្រះសង្ឃ នាពេលនេះ ក្នុងមួយវត្តៗ រួមមាន៖ ទៀនព្រះវស្សាមួយគូ, ស្លាកដក,អង្ករ៥០គីឡូក្រាម, ទឹកសុទ្ធ ២កេស, ទឹកក្រូច ២កេស,ទឹកស៉ីអ៊ីវ ២យួ, ទឹកត្រី ២យួ, សាប៊ូ,ស្ករស អំបិល,ប្រេងឆា , ព្រមទាំងប្រគេនបច្ច័យព្រះចៅអធិការ និងបច្ច័យកសាងមួយចំនួនផងដែរ។
https://www.facebook.com/share/1TzhvAoiqz/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
7👍2🙏2
នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦និងទិសដៅបន្ត របស់ សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងគណៈចលនាស្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom) នៅសាលាខេត្ត ។

កិច្ចប្រជុំធ្វើឡើងក្នុង គោលបំណង ចំនួន៣រួមមាន៖
១- បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅអនុវត្តបន្ត

២- ផ្សព្វផ្សាយសេចក្តីសម្រេចផែនការសកម្មភាព របស់គណៈចលនាស្ត្រី នៃគណៈចលនាមហាជនគណៈកម្មាធិការកណ្តាល

៣- រៀបចំចលនាស្ត្រីដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២៧ ខាងមុខ។

ក្នុងកិច្ចប្រជុំនេះដែរមានសមាសភាព ចូលរួមពី ៖ លោកជំទាវ /លោកស្រី ប្រធាន អនុប្រធាន សមាជិកា គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រី រាជធានី-ខេត្ត។ ដោយឡែកខេត្តកំពង់ចាម មានសមាសភាពចូលរួម សរុប ២០នាក់ ។
2