នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយ លោកជំទាវ ទៀ តារ៉ាសាត អនុរដ្ឋលេខាធិការ អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ សមាគមចៃកាកម្ពុជា (JICA-AC) បានចូលរួមក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ កុមារពិការភ្នែក កុមារគថ្លង់ និងលោកគ្រូ-អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ស្ថិតនៅ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ក្នុងពិធីសំណេះសំណាលក៏មានការចូលរួមពីលោកស្រី អភិបាលរងក្រុង , លោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត , លោកស្រីប្រធានសមាគមចៃកាកម្ពុជា , លោកស្រីអគ្គនាយិកាក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ្វូដ បើវើរិច (YHS) , ភ្ញៀវកិត្តិយស តំណាងក្រុមហ៊ុន អង្គការសង្គមស៊ីវិល និងសមាជិក-សមាជិកា សមាគម JICA-AC ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសកំពង់ចាម។
ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បាននាំនូវសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិការបស់សប្បុរសជន ជូនដល់វិទ្យាល័យអប់រំពិសេសកំពង់ចាម ដែលរួមមាន៖ សម្ភារអនាម័យ សម្ភារៈសិក្សា និងបច្ចេកវិទ្យា , ភេសជ្ជៈ , ថវិកាឧបត្ថម្ភសិស្ស ១៩៥ នាក់ (១០,០០០រៀល/ម្នាក់) , ថវិកាឧបត្ថម្ភលោកគ្រូ-អ្នកគ្រូ ៤៦ នាក់ (៣០.០០០រៀល/ម្នាក់) និងថវិកាឧបត្ថម្ភសាលា ចំនួន ១.០០០.០០០ រៀលផងដែរ ។

❤4👍1
នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមបើកវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីស្វែងរកការងារជូនពលករដែលវិលត្រឡប់ពីប្រទេសថៃ ក្នុងយុទ្ធនាការ ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ នៅបរិវេណវត្តនគរបាជ័យ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ។
គោលបំណងនៃអង្គវេទិកា៖
ដើម្បីបង្កើតឱ្យមានការជួបជុំគ្នានៅមួយកន្លែងដោយងាយស្រួលរវាងពលករដែលវិលត្រឡប់ពីប្រទេសថៃ និងនិយោជក ក្នុងការជួបសម្ភាសការងារភ្លាមៗ និងទទួលបានការងារធ្វើបានទាន់ពេលវេលា និងឆាប់រហ័ស។
ក្នុងអង្គវេទិកា ក៏មានការអញ្ជើញចូលរួមដោយ ក្រុមការងារក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ , អភិបាលរងស្រុក , ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត , ប្រធាន សាខាបេឡាជាតិសន្តិសុខសង្គមខេត្ត ,នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្ត , ប្រធានមជ្ឈមណ្ឌលការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ និងបងប្អូនពលករ ចំនួន៥១៥នាក់។
ចំណុចសំខាន់ៗនៃកម្មវិធី៖
• ឱកាសការងារ៖ ជំរុញឱ្យប្រជាពលរដ្ឋ យុវជន និងអតីតពលករមកពីថៃ ចាប់យកឱកាសការងារក្នុងស្រុក ដែលបច្ចុប្បន្នកំពុងមានតម្រូវការកម្លាំងពលកម្មជាង ៩ម៉ឺនកន្លែង នៅទូទាំងប្រទេស។ ក្នុងនោះ វេទិកានេះបាននាំយកឱកាសការងារចំពោះមុខចំនួន ៣ ៧៨០កន្លែង ពីក្រុមហ៊ុន/រោងចក្រធំៗ សម្រាប់ចុះឈ្មោះ និងសម្ភាសភ្លាមៗ។
• អត្ថប្រយោជន៍ការងារក្នុងស្រុក៖ ទទួលបានប្រាក់ចំណូលទៀងទាត់ និងការគាំពារពី ប.ស.ស. (ហានិភ័យការងារ ថែទាំសុខភាព និងសោធននិវត្តន៍)។
• ការទប់ស្កាត់ការចំណាកស្រុកខុសច្បាប់៖ អំពាវនាវឱ្យចៀសវាងការធ្វើចំណាកស្រុកខុសច្បាប់ ដើម្បីគេចផុតពីការកេងប្រវ័ញ្ច។ ប្រសិនបើចង់ទៅធ្វើការនៅក្រៅប្រទេស (ដូចជាប្រទេសជប៉ុន) ត្រូវជ្រើសរើសក្រុមហ៊ុនដែលមានអាជ្ញាបណ្ណស្របច្បាប់។
• ការបណ្តុះបណ្តាលជំនាញ៖ លើកទឹកចិត្តឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ឬវិទ្យាស្ថាននានា ដើម្បីបង្កើនសមត្ថភាព និងប្រាក់ចំណូល។
ព័ត៌មានទំនាក់ទំនងបន្ថែម៖
• Hotline 1297: សេវាផ្គូផ្គងការងារ
• Hotline 1286: ព័ត៌មានសេវា ប.ស.ស.

❤10
https://www.facebook.com/share/p/1FDyjhkg7V/
បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/
👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr
👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា
👉ផេក-Page ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin

❤7🙏3👍2
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម
(កំពង់ចាម) ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូខេត្ត អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាធ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២:៤១នាទីរសៀល ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ ស្ថិតនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ។ ពិធីបុណ្យប្រារព្ធធ្វើនៅវត្តនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម។
ក្នុងឱកាសដ៏ក្រៀមក្រំបំផុតនោះ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានបង្ហាញនូវការសោកស្តាយ អាឡោះអាល័យយជាពន់ពេក ចំពោះការបាត់បង់ លោក ម៉េង ហ៊ាង ដែលជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌របស់ភរិយា កូនៗ ចៅៗ ព្រមទាំងក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សាទំនុកបម្រុងបុត្រធីតាទាំងអស់ប្រកបដោយការទទួលខុសត្រូវ និងប្រកប ដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងជាការបាត់បង់នូវមន្ត្រី ថ្នាក់ដឹកនាំដ៏មានបទពិសោធន៍មួយរូប ក្នុងការដឹកនាំមូលដ្ឋាន និងការចូលរួមកសាង អភិវឌ្ឍន៍ជាតិ មាតុភូមិ ស្ទើរពេញមួយជីវិតរបស់លោក។
ទោះបីរូបកាយរបស់លោក ម៉េង ហ៊ាង បានលាចាកពីយើងទាំងអស់គ្នាក៏ពិតមែន ប៉ុន្តែអំពើជាកុសល កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់ លោក បាននៅដិតដាមនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្ត កូនចៅ មន្រ្តីរាជការ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។
ជាការជូនដំណើរជាលើកចុងក្រោយ ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងសហការី លើកដៃប្រណម្យ ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាត ឡើយ៕🙏🙏🙏

🙏3