រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.2K photos
1.79K videos
21 files
2.24K links
Download Telegram
នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយ លោកជំទាវ ទៀ តារ៉ាសាត អនុរដ្ឋលេខាធិការ អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ សមាគមចៃកាកម្ពុជា (JICA-AC) បានចូលរួមក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ កុមារពិការភ្នែក កុមារគថ្លង់ និងលោកគ្រូ-អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ស្ថិតនៅ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ក្នុងពិធីសំណេះសំណាលក៏មានការចូលរួមពីលោកស្រី អភិបាលរងក្រុង , លោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត , លោកស្រីប្រធានសមាគមចៃកាកម្ពុជា , លោកស្រីអគ្គនាយិកាក្រុមហ៊ុន វ៉ាយ អេច អេស (ខេមបូឌា) ហ្វូដ បើវើរិច (YHS) , ភ្ញៀវកិត្តិយស តំណាងក្រុមហ៊ុន អង្គការសង្គមស៊ីវិល និងសមាជិក-សមាជិកា សមាគម JICA-AC ព្រមទាំងលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសកំពង់ចាម។

ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បាននាំនូវសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិការបស់សប្បុរសជន ជូនដល់វិទ្យាល័យអប់រំពិសេសកំពង់ចាម ដែលរួមមាន៖ សម្ភារអនាម័យ សម្ភារៈសិក្សា និងបច្ចេកវិទ្យា , ភេសជ្ជៈ , ថវិកាឧបត្ថម្ភសិស្ស ១៩៥ នាក់ (១០,០០០រៀល/ម្នាក់) , ថវិកាឧបត្ថម្ភលោកគ្រូ-អ្នកគ្រូ ៤៦ នាក់ (៣០.០០០រៀល/ម្នាក់) និងថវិកាឧបត្ថម្ភសាលា ចំនួន ១.០០០.០០០ រៀលផងដែរ ។
4👍1