រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.2K photos
1.79K videos
21 files
2.24K links
Download Telegram
លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត រួមជាមួយ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា
បានអញ្ជើញជាគណៈអធិបតីក្នុង ពិពិធីបិទ “វគ្គបណ្តុះបណ្តាល ហូកា (HoKa) លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញគេហកិច្ច” ធ្វើនៅសាលប្រជុំ សណ្ឋាគារ LBN ក្រុងកំពង់ចាម។

គោលបំណងវគ្គបណ្តុះបណ្តាល៖ ដើម្បី លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងខេត្តកំពង់ចាម តាមរយៈការពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ (ហូកា) ដល់សិក្ខាកាម និង
ជួយគាំទ្រដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាននៅក្នុងខេត្តឱ្យមានបុគ្គលិកដែលមានសមត្ថភាព ជួយទាក់ទាញភ្ញៀវ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។

ក្នុងឱកាសនោះដែរ លោកជំទាវ បានចែកវិញ្ញាបនបត្រដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល ផងដែរ ។

វគ្គបណ្ដុះបណ្ដាលក៏មានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោក លោកស្រី តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត, លោកនាយកវិទ្យស្ថាន ពហុបច្ចេកទេសខេត្ត,ក្រុមការងារ CATA និងគ.គ.ហ
, ក្រុមការងារវិទ្យាស្ថាន,មន្ត្រីបច្ចេកទេស, គ្រូបង្គោល និងសិក្ខាកាម ជាច្រើនរូបផងដែរ នាថ្ងៃរសៀល ទី១៩ ខែកក្កដា ឆ្នាំ២០២៦។
នាវេលាម៉ោង៧:០០នាទី ព្រឹកថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦

មន្ត្រីសាលាខេត្តកំពង់ចាម បានបំពេញកាតព្វកិច្ច ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា 🙏🇰🇭🙏
5
https://www.facebook.com/share/p/1EkR6sy4Kj/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
8👏3👍1
អភិបាលខេត្តកំពង់ចាម អញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វពាហនៈ ឆ្នាំ២០២៦

(កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹក លើសត្វគោ ក្របី ជូនប្រជាកសិករដោយគិតថ្លៃ នៅក្នុងបរិវេណវត្តមុនីវ័ន្ត ស្វាយស្រណោះ ភូមិស្វាយស្រណោះ ឃុំរការអា ស្រុកកងមាស ដើម្បីទប់ស្កាត់ និងការពារនូវជំងឺឆ្លងរាតត្បាតផ្សេងៗដែលតែងតែកើតមានឡើង ចំពោះសត្វពាហនៈ ក្នុងរដូវវស្សានេះ ក្រោមកិច្ចសហការរៀបចំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តកំពង់ចាម​។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការចូលរួមការពារសុខភាពសត្វ គឺដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ​ និងការពារសុខភាពយើងទាំងអស់គ្នា។

ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ត្រូវជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានចូលរួមជាមួយមន្ត្រីជំនាញ ដើម្បី ចាក់ថ្នាំការពារទប់ស្កាត់ នូវជំងឺឆ្លងលើសត្វពាហនៈ និងជួយរាយការណ៍ អំពីស្ថានភាពជម្ងឺសត្វ ទៅកាន់ភ្នាក់ងារ សុខភាពសត្វភូមិ និងមន្ត្រីបសុព្យាបាល ប្រចាំស្រុក ត្រូវចូលរួមធ្វើការចាក់ ថ្នាំការពារឱ្យបានទាន់ពេលវេលា ចៀសវាងបង្កឱ្យមានការឆ្លងជំងឺរីករាលដាលធ្ងន់ធ្ងរ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវលើកកំពស់ ការថែទាំសុខភាពឱ្យបានល្អ ដើម្បីអាយុយឺនយូរ ដោយរស់នៅត្រូវមានអនាម័យ និងត្រូវធ្វើការ សំអាតថែរក្សាបរិវេណជុំវិញលំនៅឋានរបស់ខ្លួន ដែលជាកន្លែងសត្វមូសបង្កាត់ពូជ ដើម្បីការពារ នូវជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺ គ្រុនឈាម ហើយបើសិនជាបងប្អូនកូនចៅមានជំងឺអ្វីកើតឡើង ត្រូវប្រញាប់​បញ្ជូនទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យជាបន្ទាន់៕
3