រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.2K photos
1.79K videos
21 files
2.24K links
Download Telegram
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សខេត្ត​ ជាមួយថ្នាក់ដឹកនាំគណបក្សស្រុកស្រីសន្ធរ​ និងស្រុកកំពង់សៀម ស្ថិតនៅមន្ទីរបក្សខេត្ត នាថ្ងៃអាទិត្យទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈកម្មាធិការបក្សខេត្ត, គណៈអចិន្ត្រៃយ៍បក្សខេត្តប្រធាន និងប្រធាន អនុប្រធានគណៈកម្មាធិការបក្សស្រុកកំពង់ស្វាយ-ស្រីសន្ធរ។

4
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ព្រមទាំងសមាជិកាសាខា និងលោកជំទាវ ស្រ៊ុន ណាង លន់ លឹមថៃ បានអញ្ជើញចូលរួមក្នុង «ពិធីបញ្ចុះបឋមសិលាសាងសង់ប្រាសាទ សិម្ពលិមហាឬស្សី ព្រៃវត្តចាស់»។

ពិធីនេះប្រារព្ធឡើងក្នុងស្មារតីជ្រះថ្លា ដើម្បីរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ក៏ដូចជាការថែរក្សា និងកសាងសមិទ្ធផលនានាក្នុងវត្តអារាម ដែលជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទ។
5
ពិធីបុណ្យផ្កាប្រាក់សាមគ្គី និងសិតព្រះពុទ្ធបដិមាស្ពាន់ នៅវត្តសុទស្សនារាម ជ្រោយថ្ម

នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ នេះ វត្តសុទស្សនារាម ជ្រោយថ្ម ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានរៀបចំ «ពិធីបុណ្យផ្កាប្រាក់សាមគ្គី និងសិតព្រះពុទ្ធបដិមាស្ពាន់» យ៉ាងអធិកអធម។

កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីខេត្តកំពង់ចាម។

នៅក្នុងឱកាសនេះ គណៈអធិបតី ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ បានអញ្ជើញនមស្ការព្រះរតនត្រ័យ សមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តសូត្រ ដើម្បីឧទ្ទិសកុសលផលបុណ្យ និងបួងសួងសេចក្តីសុខចម្រើនជូនដល់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។
12