ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សខេត្ត ជាមួយថ្នាក់ដឹកនាំគណបក្សស្រុកស្រីសន្ធរ និងស្រុកកំពង់សៀម ស្ថិតនៅមន្ទីរបក្សខេត្ត នាថ្ងៃអាទិត្យទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈកម្មាធិការបក្សខេត្ត, គណៈអចិន្ត្រៃយ៍បក្សខេត្តប្រធាន និងប្រធាន អនុប្រធានគណៈកម្មាធិការបក្សស្រុកកំពង់ស្វាយ-ស្រីសន្ធរ។
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ព្រមទាំងសមាជិកាសាខា និងលោកជំទាវ ស្រ៊ុន ណាង លន់ លឹមថៃ បានអញ្ជើញចូលរួមក្នុង «ពិធីបញ្ចុះបឋមសិលាសាងសង់ប្រាសាទ សិម្ពលិមហាឬស្សី ព្រៃវត្តចាស់»។
ពិធីនេះប្រារព្ធឡើងក្នុងស្មារតីជ្រះថ្លា ដើម្បីរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ក៏ដូចជាការថែរក្សា និងកសាងសមិទ្ធផលនានាក្នុងវត្តអារាម ដែលជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទ។
ពិធីនេះប្រារព្ធឡើងក្នុងស្មារតីជ្រះថ្លា ដើម្បីរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ក៏ដូចជាការថែរក្សា និងកសាងសមិទ្ធផលនានាក្នុងវត្តអារាម ដែលជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទ។
❤5