រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.2K photos
1.79K videos
21 files
2.24K links
Download Telegram
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សខេត្ត​ ជាមួយថ្នាក់ដឹកនាំគណបក្សស្រុកស្រីសន្ធរ​ និងស្រុកកំពង់សៀម ស្ថិតនៅមន្ទីរបក្សខេត្ត នាថ្ងៃអាទិត្យទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈកម្មាធិការបក្សខេត្ត, គណៈអចិន្ត្រៃយ៍បក្សខេត្តប្រធាន និងប្រធាន អនុប្រធានគណៈកម្មាធិការបក្សស្រុកកំពង់ស្វាយ-ស្រីសន្ធរ។

4
នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ព្រមទាំងសមាជិកាសាខា និងលោកជំទាវ ស្រ៊ុន ណាង លន់ លឹមថៃ បានអញ្ជើញចូលរួមក្នុង «ពិធីបញ្ចុះបឋមសិលាសាងសង់ប្រាសាទ សិម្ពលិមហាឬស្សី ព្រៃវត្តចាស់»។

ពិធីនេះប្រារព្ធឡើងក្នុងស្មារតីជ្រះថ្លា ដើម្បីរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ក៏ដូចជាការថែរក្សា និងកសាងសមិទ្ធផលនានាក្នុងវត្តអារាម ដែលជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទ។
5