រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.2K photos
1.78K videos
21 files
2.24K links
Download Telegram
ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ

កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានរៀបចំពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ តាំង សុខហេង អគ្គនាយករង និងជាប្រធានគណៈប្រតិភូសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមពីក្រុមការងារគណៈប្រតិភូសវនកម្មផ្ទៃក្នុង និងថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធរបស់ពន្ធនាគារខេត្តកំពង់ចាម។

ថ្ងៃទី១៨ ខែក្កដា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តកំពង់ចាម៕

រូបភាព ៖ ពន្ធនាគារខេត្តកំពង់ចាម
1
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញសួរសុខទុក្ខ និងពិនិត្យស្ថានភាពជំងឺ ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម​ ដែកកំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យអង្គឌួង

នៅរសៀលថ្ងៃសៅរ៍ទី១៨ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញសួរសុខទុក្ខ និងពិនិត្យអំពីស្ថានភាពជំងឺរបស់លោក​ ម៉េង​ ហ៊ាង​ ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម​ ដែកកំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យអង្គឌួង រាជធានីភ្នំពេញ។

គួររលឹកថា នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម បានជួបឧបទ្ទវហេតុ រអិលជើងដួលក្នុងបន្ទប់ទឹក នារាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញទៅចូលរួមប្រជុំ។

ឧបទ្ទវហេតុនេះ បណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើប្រព័ន្ធសសៃខួរក្បាលរបស់លោក ម៉េង ហ៊ាង ដោយក្រុមគ្រូពេទ្យបានសម្រេចធ្វើការវះកាត់ភ្លាមៗ ហើយមកដល់ពេលនេះ អាការៈរបស់លោក ប្រធានក្រុមប្រឹក្សាស្រុក មិនទាន់ដឹងខ្លួននៅឡើយទេ ដោយកុំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងស្ថិតក្នុងការតាមដានយ៉ាងយកទុកដាក់ពីក្រុមគ្រូពេទ្យ។

នាឱកាសនោះ ឯកឧត្តម ខ្លូត ផន ឯកឧត្តម អ៊ុន ចាន់ដា ក្ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមសោកស្តាយជាពន់ពេក ចំពោះឧបទ្ទវហេតុដ៏អាក្រក់នេះ ជាមួយក្រុមគ្រួសាររបស់លោក ម៉េង ហ៊ាង និងសូមជូនពរ​ សូមឲ្យលោកពូប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម​ បានឆាប់ជាសះស្បេីយ​ និងបានវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ។

ក្នុងឱកាសនោះផងដែរ ថ្នាក់ដឹកនាំខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ជូនចំពោះលោកសាស្ត្រាចារ្យ លូ​ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង​ និងក្រុមគ្រូពេទ្យជំនាញ​ ដែលបានខិតខំជួយសង្គ្រោះ​ និងព្យាបាលជំងឺលោក ម៉េង ហ៊ាង ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់៕
8👏4👍2
ឯកឧត្តម ហែម សុវត្ថិ ជូនពរដល់សិស្សនៃវិទ្យាល័យកោះសូទិនទាំងអស់ដែលត្រៀម ប្រឡងបាក់ឌុប ឆ្នាំ២០២៦ សុំឲ្យទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា

កំពង់ចាម៖ ឯកឧត្តម ហែម សុវត្ថិ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកោះសូទិន ស្រុកកោះសូទិន បានជូនពរ និងលើកទឹកចិត្តដល់សិស្សានុសិស្សនៃវិទ្យាល័យកោះសូទិន ដែលត្រៀមលក្ខណៈប្រឡងបាក់ឌុបឆ្នាំសិក្សា ២០២៦ ខាងមុខនេះ សុំឲ្យទទួលបានចំណាត់ថ្នាក់ល្អគ្រប់ៗគ្នា ជាពិសេសបើបាននិទ្ទេស (A) ឯកឧត្តម នឹងផ្តល់ជូនក្នុងសិស្សម្នាក់ៗទទួលបានម៉ូតូចំនួនមួយគ្រឿង។

ឯកឧត្តម បានប្រសាសន៍បែបនេះ ក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយសិស្សនៃវិទ្យាល័យកោះសូទិន ដែលក្នុងពិធីនេះ ក៏មានការចូលរួមពី ប្រធានក្រុមការងារចុះជួយតាមភូមិនៃឃុំកោះសូទិន មេឃុំកោះសូទិន លោក នាយកសាលាវិទ្យាល័យកោះសូទិន លោកគ្រូ អ្នកគ្រូ និងសិស្សត្រៀមប្រឡងបាក់ឌុបប្រមាណ៨០ នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ហែម សុវត្ថិ បានស្នើដល់សិស្សដែលត្រៀមប្រឡងបាក់ឌុបនាពេលខាងមុខនេះ សុំរៀនប្រមូលផ្តុំគ្នាជាក្រុម ព្រោះកាលណាយើងរៀនលក្ខណៈជាក្រុមងាយស្រួលជួយបង្រៀនគ្នាទៅវិញទៅមក អ្នកចេះបង្រៀនអ្នកមិនសូវចេះ ហើយសិស្សម្នាក់ៗ ក៏អាចបញ្ចេញសមត្ថភាព បានដឹងពីចន្លោះខ្វះខាតរបស់ខ្លួន ជាពិសេស នៅពេលមិនយល់ត្រង់ចំណុចណាមួយ សុំទៅសួរលោកគ្រូ អ្នកគ្រូ បន្ថែម ដើម្បីឲ្យលោកគ្រូ អ្នកគ្រូ ជួយកែតម្រូវ ជួយពន្យាល់បន្ថែម។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានជូនពរដល់សិស្សត្រៀមប្រឡងបាក់ឌុប នៅថ្ងៃ១០ សីហា ឆ្នាំ២០២៦ខាងមុខនេះ សុំឲ្យប្រឡងជាប់ទាំងអស់គ្នា បើបាននិទ្ទេស A ច្រើននាក់បន្ថែមទៀត កាន់តែល្អ ដែលឯកឧត្តម នឹងមានរង្វាន់ម៉ូតូមួយគ្រឿងជូនដល់អ្នកដណ្តើមបានជ័យជម្នះនិទ្ទេស A។ ឯកឧត្តម បានក្រើនរំលឹកដល់សិស្សទាំងអស់ ត្រូវបរិភោគអាហារមានការប្រុងប្រយ័ត្នខ្ពស់ បរិភោគស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីការពាខ្លួនឯងកុំឲ្យមានជម្ងឺឈឺស្កាត់ផ្សេងៗក្នុងថ្ងៃប្រឡងបាក់ឌុបឲ្យសោះ។
7