នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានគណៈកម្មាធិការគណបក្ស គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត ដើម្បីឆ្លងរបាយការណ៍ និងវាយតម្លៃមន្ត្រីគណបក្ស ស្ថិតនៅមន្ទីរគណបក្សខេត្ត។
❤6
ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ
កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានរៀបចំពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ តាំង សុខហេង អគ្គនាយករង និងជាប្រធានគណៈប្រតិភូសវនកម្មផ្ទៃក្នុង ដោយមានការអញ្ជើញចូលរួមពីក្រុមការងារគណៈប្រតិភូសវនកម្មផ្ទៃក្នុង និងថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធរបស់ពន្ធនាគារខេត្តកំពង់ចាម។
ថ្ងៃទី១៨ ខែក្កដា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តកំពង់ចាម៕
រូបភាព ៖ ពន្ធនាគារខេត្តកំពង់ចាម

❤1
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញសួរសុខទុក្ខ និងពិនិត្យស្ថានភាពជំងឺ ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម ដែកកំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យអង្គឌួង
នៅរសៀលថ្ងៃសៅរ៍ទី១៨ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញសួរសុខទុក្ខ និងពិនិត្យអំពីស្ថានភាពជំងឺរបស់លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម ដែកកំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យអង្គឌួង រាជធានីភ្នំពេញ។
គួររលឹកថា នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម បានជួបឧបទ្ទវហេតុ រអិលជើងដួលក្នុងបន្ទប់ទឹក នារាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញទៅចូលរួមប្រជុំ។
ឧបទ្ទវហេតុនេះ បណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើប្រព័ន្ធសសៃខួរក្បាលរបស់លោក ម៉េង ហ៊ាង ដោយក្រុមគ្រូពេទ្យបានសម្រេចធ្វើការវះកាត់ភ្លាមៗ ហើយមកដល់ពេលនេះ អាការៈរបស់លោក ប្រធានក្រុមប្រឹក្សាស្រុក មិនទាន់ដឹងខ្លួននៅឡើយទេ ដោយកុំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងស្ថិតក្នុងការតាមដានយ៉ាងយកទុកដាក់ពីក្រុមគ្រូពេទ្យ។
នាឱកាសនោះ ឯកឧត្តម ខ្លូត ផន ឯកឧត្តម អ៊ុន ចាន់ដា ក្ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមសោកស្តាយជាពន់ពេក ចំពោះឧបទ្ទវហេតុដ៏អាក្រក់នេះ ជាមួយក្រុមគ្រួសាររបស់លោក ម៉េង ហ៊ាង និងសូមជូនពរ សូមឲ្យលោកពូប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម បានឆាប់ជាសះស្បេីយ និងបានវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ។
ក្នុងឱកាសនោះផងដែរ ថ្នាក់ដឹកនាំខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកសាស្ត្រាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យជំនាញ ដែលបានខិតខំជួយសង្គ្រោះ និងព្យាបាលជំងឺលោក ម៉េង ហ៊ាង ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់៕