នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទី លោក ភោគ សាវុធ អភិបាល នៃគណៈអភិបាលស្រុកកងមាស និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកកងមាស លោកអនុប្រធាន អ.ន.ក ស្រុក និងសមាជិកសមាជិការពាក់ព័ន្ធទាំងអស់ក្នុងស្រុកកងមាស បាននាំយកថវិកា បេឡាមរណសង្គ្រោះ ចំនួន ៤លានរៀល ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ១គ្រួសារ ឈ្មោះ ខែត អឿន ភេទស្រី មានទីលំនៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម មុខសញ្ញាគ្រួសារពលី (យោធា) ចំណែកអ្នកទទួលបណ្ដាំមរតកឈ្មោះ ជួន ឃ្មុំ ភេទប្រុស ត្រូវជាប្ដី មានទីលំនៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។
នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានគណៈកម្មាធិការគណបក្ស គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្ត ដើម្បីឆ្លងរបាយការណ៍ និងវាយតម្លៃមន្ត្រីគណបក្ស ស្ថិតនៅមន្ទីរគណបក្សខេត្ត។
❤6